គ្រាន់តែហោះហើរយន្តហោះB-52 ម្តងម្កាលក៏ផ្អើលដែរ នៅកម្ពុជាស្គាល់ឡើងច្បាស់និងក្លាយជាទំលាប់ជាមួយយន្តហោះB-52នេះ! ការហោះហើរយន្តហោះប្រយុទ្ធប្រភេទB-52នេះប្រតិបត្តិការនៅកម្ពុជាមានចំនួន២០.៥១៧ (ពីរម៉ឺនប្រាំរយដប់ប្រាំពីរ) ជើងហោះហើរឯណោះ!

យន្តហោះប្រយុទ្ធទំលាក់គ្រាប់បែកប្រភេទB-52 គឺជាប្រភេទយន្តហោះប្រយុទ្ធយក្ស ដែលតែងបង្ហាញខ្លួនគំរាមសត្រូវរបស់ខ្លួន! គេឃើញសភាពការណ៍នៅកូរ៉េខាងជើង សហរដ្ឋអាមេរិកព្រមាននិងបង្ហាញសាច់ដុំយក្សដោយការហោះហើរយន្តហោះB-52នេះទៅក្បែរៗព្រំដែនឬដែនអាកាសអន្តរជាតិ!

គ្រាន់តែហោះហើរយន្តហោះB-52តែមួយជើងសោះក៏ផ្អើលឆោឡោខ្លាចយន្តហោះប្រយុទ្ធB-52នោះទៅហើយ! មានដឹងថាប្រជាជនកម្ពុជាជំនាន់សង្គ្រាមក្នុងទស្សវត្ស៦០និង៧០ ស្គាល់រត់មាត់គឺយន្តហោះB-52នេះហើយ! ចាស់ៗខែ្មរយើងឱយតែនិយាយពីសង្គ្រាមទំលាក់គ្រាប់បែក ពួកគាត់ដឹងតែហៅយន្តហោះB-52 យន្តហោះអាចានស្រាក់ទាំងអស់ហ្នឹង សូម្បីតែគ្រាប់បែកទំលាក់ពីយន្តហោះ ក៏ពួកគាត់ហៅថាគ្រាប់បែកB-52ដែរ! ខ្ញុំក៍ស្វែងរកមូលហេតុដែរ ថាហេតុអ្វីបានប្រជាជនកម្ពុជា ចំណាំរត់មាត់តែគ្រាប់បែកB-52នេះ អីយ៉ាងនេះ? តាមពិតទៅសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះប្រយុទ្ធ B-52នេះ ហោះហើរទំលាក់គ្រាប់បែកនៅកម្ពុជាមានរហូតដល់ចំនួន ២០.៥១៧លើក(ជើងហោះហើរ) ទំលាក់និងបាញ់គ្រាប់ចំនួន៦៣៩.៤៦៨គ្រាប់ មានទំងន់ចំនួន២.៣១១.៤៥៣.១៣៦ផោន ស្មើនឹង ១.០៤៩.៣៩៩.៧២៣គីឡូក្រាម ឬ ស្មើនឹងចំនួន១លាន៤មុឺនតោន!
ចំនួននេះគិតទៅស្មើនឹង១ភាគ៣នៃចំនួនគ្រាប់ទំលាក់ទាំងអស់នៅកម្ពុជា! គឺមានយន្តហោះទំលាក់គ្រាប់បែកជាង៣០ប្រភេទផេ្សងៗគ្នាសំរាប់បំរើឱយការប្រយុទ្ធនោះ! ហើយចំនួនហោះហើរទំលាក់គ្រាប់បែកដោយយន្តហោះB-52នេះ មិនមានចំនួនច្រើនជាងយន្តហោះទំលាក់គ្រាប់បែកប្រភេទដទៃទៀតនោះទេគឺប្រមាណស្មើនឹង១ភាគ១០នៃចំនួនហោះហើរសរុប ដែលមានចំនួន២៣០.៥៤៤ជើងហោះហើរ! តែដោយរហស្សនាមយន្តហោះទំលាក់គ្រាប់បែកនេះជាទំងន់យក្ស និងជាសំអាងខាងយុទ្ធសាស្ត្រសំរាប់បំរើការប្រយុទ្ធមួយយ៉ាងសំខាន់ ធ្វើឱយប្រជាជនកម្ពុជាស្គាល់ច្បាស់យន្តហោះប្រយុទ្ធនេះច្បាស់អញ្ចឹងហ្ន!
គ្រាន់តែហោះហើរយន្តហោះB-52 ម្តងម្កាលក៏ផ្អើលដែរ នៅកម្ពុជាស្គាល់ឡើងច្បាស់និងក្លាយជាទំលាក់ជាមួយយន្តហោះB-52នេះ! ហោះហើរប្រយុទ្ធនៅកម្ពុជាមានចំនួន២០.៥១៧ជើងហោះហើរឯណាឯណោះ!

មានប្រវត្តិដ៍អាក្រក់នៃការទំលាក់គ្រាប់បែកB-52នេះនៅកម្ពុជា ក្នុងនោះមួយជើងហោះហើរនោះ B-52 អួតថា ទំលាក់ខុសគោលដៅចំទីប្រជុំជនអ្នកលឿង (គឺព្រឹតិ្តការខែសីហាឆ្នាំ១៩៧២) ស្លាប់ប្រជាជនកម្ពុជាជាង១០០នាក់និងរងរបួសជាង៣០០-៤០០នាក់។ ដោយសារកំហុសនេះ គេពិន័យក្រុមកងទព័ហោះហើរទំលាក់ខុសគោលដៅនោះចំនួន៧០០ដុល្លារអាមេរិក និងផ្តល់សំណងអ្នកនៅរស់រានមានជីវិតនោះ ចំនួន១០០ដុល្លារម្នាក់?

យើងត្រូវការសន្តិភាពនិងការអភិវឌ្ឍន៍ ទើបអាចពង្រឹងលទិ្ធប្រជាធិបតេយ្យតាមបែបសង្គមនិងវប្បធម៌របស់ខ្លួន!
No comments:
Post a Comment