Sunday, October 29, 2017

រូបមន្តព្យាបាលកន្ទាលត្រអាក

រមាស់​ស្ទើរ​ស្លាប់ ស្ទើររស់ ពាសពេញរាងកាយ ហើយអេះកន្លែងរមាសហ្នឹងទៅ វាឡើងកន្ទួលដុំៗ ហើយពណ៌ក្រហម នោះគឺបន្ទាលត្រអាក។ អ្នកកើតជំងឺនេះ ទ្រាំមិនអេះមិនបានឡើយ គឺថា​រមាស់ណាស់ រមាស់សព្វរាងកាយ ហើយកាត់តែអេះ គឺវាឡើងកន្ទួលកាន់តែច្រើនកន្លែង កាត់តែអេះ វាកាន់តែធ្វើអោយយើងកាន់តែរមាសដូច្នេះដែរ។ មនុស្សភាគច្រើនសុទ្ធតែធ្លាប់បាន និង​កំពុងជួបបញ្ហានេះ ដែរវារំខាន់ពួកគេយ៉ាងខ្លាំង ត្បិដអីគេរមាស់ ហើយត្រូវអេះ ដកដៃមិនកើត។

តែយ៉ាងណាក៏ដោយ ជំងឺបន្ទាលត្រអាកនេះមនដក់បច្ចុប្បន្នត្រូវបានគេរកពីមូលហេតុវាឃើញហើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ គេថែមទាំងរកឃើញរូបមន្តបែបធម្មជាតិដែលអាចអោយអ្នក​ជំងឺ​អាច​ព្យាបាលដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពិគ្រោះនិងព្យាបាលនៅមន្ទីពេទ្យនាំតែអស់ប្រាក់កាសឡើយ។ ជំងឺ​កន្ទាល​ត្រអាកមូលហេតុរបស់វាគឺកើតពីអាល់លែរហ្ស៊ីអាហារ ឬអាល់លែរហ្ស៊ីវត្ថុអ្វីមួយ ហើយធ្វើអោយកើតកន្ទួលឡើងតាមស្បែក ដែលនាំអោយអ្នកកើតជំងឺហ្នឹងរមាស់ស្ទើរស្លាប់ស្ទើររស់។

មិនត្រឹមតែរមាស់នោះទេ តែប្រសិនអ្នកជំងឺមានកើតច្រើន (ចេញកន្ទួលរមាស់ច្រើន) វាក៏អាចបណ្ដាលអោយអ្នកជំងឺសន្លប់បានដែរ តែទោះបីយ៉ាងណាក៏ដោយចុះ ក៏គេរកឃើញពីវិធីព្យាបាលជំងឺនេះដោយងាយៗតាមលក្ខណៈធម្មជាតិ ដោយមិនចាំបាច់ទៅមន្ទីពេទ្យឡើយ រូបមន្តនោះគឺ ប្រើចំណិតក្រូចឆ្មារ តប់តិចៗនៅតាមបរិវេណឡើងកន្ទួល និងច្របាច់ក្រូចឆ្មារលាយទឹក។ បន្ទាប់មកយកកន្សែងពោះគោជ្រលក់ស្អំនៅត្រង់បរិវេណកើតកន្ទាលត្រអាក ឬដុសគល់ស្ពៃសរុំក្រណាត់ស្ដើងស្អំ ឬប្រើទឹកឃ្មុំលាបស្ដើងៗ បរិវេណកើតកន្ទាលត្រអាកក៏បាន៕

ភាពខុសគ្នារវាងជំងឺវង្វេងវង្វាន់ និងជំងឺចាស់ភ្លេច

បាត់បង់ការ ចងចាំរហូតធ្វើអ្វីជាកិច្ចការប្រចាំថ្ងៃមិនកើត មិនមែនជាដំណើរការជរាធម្មតាទេ ! អាការៈបែបនេះអាចជាសញ្ញាមួយ នៃជំងឺវង្វេងវង្វាន់ ឬការបាត់បង់បញ្ញាញាណ។ វង្វេងវង្វាន់ ជាជំងឺស្លាប់ខួរក្បាល តាមរយៈការបាត់បង់បន្តិចម្តងៗ ភាពចងចាំ លែងចេះគិត លែងចេះពិចារណារកហេតុផល។ ប្រសិនបើអ្នក គឺសាច់ឈាមអ្នកមានបញ្ហាខាងចងចាំ សូមសង្កេតមើលកំរិតសមត្ថភាពបញ្ញាញាណផ្សេងទៀត តើមានការប្តូរផ្លាស់ដែរឬទេ ? សូមកុំមើលរំលង ឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ ជំងឺ វង្វេងវង្វាន់ ត្រូវបានរកឃើញដោយគ្រូពេទ្យជាតិអាល្លឺម៉ង់ ឯកទេសចិត្តសាស្ត្រនិងប្រព័ន្ធប្រសាទ លោក Alois Alzheimer។ ហេតុដូច្នេះហើយបានជានៅបស្ចឹមលោកគេហៅជំងឺវង្វេងវង្វាន់ថា ជាជំងឺAlzheimer។ ប៉ះពាល់លើប្រព័ន្ធប្រសាទ នៅក្នុងខួរក្បាល ជំងឺវង្វេងជាការបាត់បង់ បន្តិចម្តងៗកោសិកាប្រព័ន្ធប្រសាទផ្នែកចងចាំ។ រហូតមកទល់នឹង ពេលនេះ គេនៅពុំទាន់ដឹងដោយច្បាស់លាស់ អំពីមូលហេតុដែលបង្កឱ្យមានជំងឺវង្វេងវង្វាន់នេះទេ។ សមាគមបារាំង France Alzheimer ធ្លាប់បានបង្ហាញការសង្ស័យថាជាតិអាលុយមីញ៉ូម ក្នុងទឹក អាចជាដើមហេតុមួយ។ តែការសិក្សាជាច្រើនបានផ្តោតលើផលវិបាកនៃជាតិអាលុយមីញ៉ូមនេះ ចំពោះជំងឺ ពុំទាន់មានលទ្ធផលណាមួយបញ្ជាក់ថាមានទំនាក់ទំនងគ្នា ដូចការសង្ស័យសោះ។ ភ្លេចភ្លាំងស្មារតី ភ្លេចលែងចេះគិតគូរ ចេះកាន់លុយកាន់កាក់ តើនេះមិនមែនជាអាការៈរបស់មនុស្សចាស់ទេឬ ? វង្វេងវង្វាន់ជាជំងឺកើតលើមនុស្សចាស់ ប៉ុន្តែការវង្វេងជាជំងឺ និងការភ្លេចព្រោះវ័យចំណាស់ ខួរក្បាលមិនសូវល្អ មិនដូចគ្នាទេ ! ខាងក្រោមនេះជាភាពខុសគ្នាខ្លះៗរវាងអាការៈចាស់ និងជំងឺវង្វេងវង្វាន់ បាត់បង់ការចងចាំរហូតរំខានដល់ការងារប្រចាំថ្ងៃ តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ភ្លេចម្តងម្កាល ភ្លេចឈ្មោះ ភ្លេចណាត់ តែអាចរកនឹកឃើញវិញនៅពេលក្រោយ ឯការ ភ្លេច ដែលជាសញ្ញារោគសំខាន់ជាងគេរបស់ជំងឺវង្វេងវង្វាន់ គឺជារលត់ការចងចាំ ភ្លេចនូវរាល់អ្វីៗដែលទើបកើតឡើង ទើបប្រាប់ ទើបនិយាយរួចភ្លាមៗ។ ជាការភ្លេច មិនចងចាំអ្វីដែលពេលវេលា ជាព្រឹត្តិការណ៍សំខាន់ក្នុងជីវិតរបស់ខ្លួន ជាអ្វីដែលធ្លាប់ធ្វើជាប្រចាំ និងភ្លេចហើយសួរគេសួរឯងដដែលឡើងវិញ ឬទៅមើលកំណត់ហេតុ ជំនួយស្មារតីហើយនៅតែមិននឹកឃើញទៀត។ លែងចេះគិតឬដោះស្រាយ តើ អ្វីជារោគសញ្ញាចាស់ធម្មតា ៖ គិតលេខអាចខុស ម្តងម្កាល រៀបចំគម្រោងអ្វី មួយធ្វើមិនចេញមកពីស្មុគចិត្ត ទាល់តែកូនជួយអារកាត់ តែចំពោះអ្នកមានជំងឺរវង្វេងវង្វាន់ មនុស្សមួយចំនួន អាចប្រែប្រួលសមត្ថភាពក្នុងការគិតរៀបចំការអ្វីមួយទាំងស្រុង និងលែងចេះគិតលេខ គិតអំពីចំនួន។ សូម្បីតែចំនួន ស្ករ អំបិល ត្រូវបង់ក្នុងម្ហូបក៏លែងអាចកំណត់បាន។ អ្នកជំងឺខ្លះទៀតបានផ្តល់រោគសញ្ញាជាការលំបាកផ្ចង់គំនិត ឬប្រើពេលយូរទម្រាំនឹងអាចសម្រេចធ្វើអ្វីមួយ។ លែងចេះធ្វើជាការងារប្រចាំថ្ងៃ តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ជួនកាលមនុស្សចាស់ក៏ត្រូវពឹងក្មេងឱ្យបើកកាច់ភ្លើងចង្ក្រាន ឬជួយបើកទូរទស្សន៍ដែរ ប៉ុន្តែ សម្រាប់អ្នកកើតជំងឺវង្វេងវង្វាន់ គាត់លែងធ្វើការផ្ទះជាប្រចាំថ្ងៃកើតដោយខ្លួនឯង លែងចេះប្រើប្រាស់របស់របរខ្លួនឯង។ ជួនកាលទៀត សូម្បីតែត្រូវដើរទៅកាន់កន្លែងដែលធ្លាប់ស្គាល់ច្បាស់ ក៏ទៅមិនដល់ផង។ រឿងលុយកាក់ ថវិកា ចាត់ចែងចាយមិនចេញទេ។ ច្របូកច្របល់ ច្រលំពេល ច្រលំកន្លែង តើអ្វីជាសញ្ញាចាស់ធម្មតា ៖ អាចភាន់ភាំង មិនចាំថ្ងៃ មិនចាំពេលនៅគេសួរ តែគេទៅផុតឬក្រោយមកបន្តិច នឹកឃើញឡើងវិញ តែ ចំពោះអ្នកមានរោគសញ្ញាជំងឺវង្វេង គ្មានឡើយការគិតការចាំការស្តីទាក់ទងនឹងពេលវេលា ថ្ងៃខែឆ្នាំរដូវ រយៈកាលប៉ុន្មានក៏មិនដឹង។ បុគ្គលមានជំងឺអាចមិនយល់នូវអ្វីដែលកើតឡើងកន្លងយូរថ្ងៃ និងមិនយល់ ឬក៏ភ្លេចថាហេតុអ្វី គាត់មកដល់ដំណាក់កាលនេះ ពីពេលណា និងយ៉ាងដូចម្តេច និងមិនដឹងថាខ្លួនឯងនៅទីណាផងទេ។ ពិបាកយល់ពីរូបភាព ពីទីតាំង តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ស្រវាំងភ្នែក មើលមិនច្បាស់ មើលមិនយល់ព្រោះភ្នែកឡើងបាយ តែ សម្រាប់អ្នកខ្លះ ភ្នែកមានបញ្ហា គឺជាសញ្ញារោគនៃជំងឺវង្វេង។ អ្នកជំងឺអាចពិបាកអាន ពិបាកវាយតម្លៃចម្ងាយ អាចពិបាកកំណត់ពណ៌ កំណត់ពន្លឺ ... អ្វីដែលគាត់មើលឃើញ និងការគិតខុសគ្នាស្រលះ។ អ្នកជំងឺអាចមើលរូបខ្លួនឯងក្នុងកញ្ចុះឆ្លុះថាជាមនុស្សម្នាក់ ផ្សេងទៀត មិនស្គាល់ថាជារូបខ្លួនឯងទេ។ និយាយស្តីមិនចប់ឃ្លា ឬនិយាយចេះតែខុស តើអ្វីជាសញ្ញាចាស់ធម្មតា ? ដល់ពេលវ័យចំណាស់ទៅ ជួនកាលអាចរកនឹកមិនឃើញនូវពាក្យអ្វីមួយ ដែលខ្លួនចង់និយាយ ចង់ប្រើ ប៉ុន្តែ សម្រាប់អ្នកមានជំងឺវង្វេងវង្វាន់ គាត់អាចមានការលំបាកក្នុងការនិយាយស្តីតែម្តង និយាយមិនចប់ឃ្លា មិនអាចឆ្លើយឆ្លងជាមួយដៃគូកិច្ចសន្ទនា ដោយត្រឹមត្រូវ សួរឆ្វេងឆ្លើយស្តាំ គេនិយាយគោ គាត់និយាយអំពីក្របីតែម្នាក់ឯង ឬនិយាយឃ្លា/រឿងដដែលៗ។ ជួនកាលទៀតអ្នកមានជំងឺវង្វេង លែងស្គាល់ពាក្យឬមិនអាចរកពាក្យមកនិយាយឱ្យចំនូវអ្វីដែលគាត់ ឬហៅទេ ហៅនាឡិកាដៃ ជានាឡិកាប៉ោល ។ល។ និង។ល។ ភ្លេច លែងចេះរៀបរយ តើ អ្វីជាសញ្ញាមនុស្សចាស់ ? ភ្លេចរបស់របរអ្វីមួយ ឬដាក់ចោលរបស់របរអ្វីមួយមិនត្រូវកន្លែងដើម តែអាចរកនឹកឃើញវិញដោយខ្លួនឯង ព្រោះមានសមត្ថភាពរំលឹកដាននូវអ្វីដែលបានធ្វើកន្លងមក ប៉ុន្តែ បើជាអ្នកវង្វេងវង្វាន់វិញ អ្នកជំងឺអាចយករបស់របរទៅប្រើប្រាស់របស់ខ្លួន ទៅទុក ទៅលាក់នៅក្នុងកន្លែងណាមួយដែលគ្មាននរណានឹកស្មានដល់ ក្នុងកន្លែងមិនគួរគប្បី។ ជួនក៏លាក់បាត់រហូតតែម្តង ហើយមិនអាច មិនចេះនឹករកឃើញវត្ថុនោះវិញបានទេ ! មិនដឹងថាខ្លួនគាត់ផ្ទាល់ជាអ្នកធ្វើឱ្យបាត់ដោយខ្លួនឯងទេ។ ហើយមិនអាចរកនឹកបកថយក្រោយវិញបានឡើយ។ បើបាត់មិនឃើញពីភ្នែក នៅនឹងភ្នែកសោះ ក៏អ្នកជំងឺវង្វេងអាចចោទថាគេលួចរបស់គាត់ទៀត។ សកម្មភាពបែបនេះមានកើតកាន់តែញឹកញាប់ឡើងៗ។ ពិចារណាចេះតែខុស តើអ្វីជារោគសញ្ញាមនុស្សចាស់ ? គិតស្មានខុស ស្មានទាបជាងការពិតម្តងម្កាល ប៉ុន្តែ ចំពោះបុគ្គលមានជំងឺវង្វេង គឺជាការប្តូរផ្លាស់ទាំងស្រុងនៃការគិត នៃការសម្រេចចិត្ត។ ឧទាហរណ៍ ក្នុងបញ្ហាលុយកាក់ អ្នកជំងឺអាចធ្វើការវាយតម្លៃខុសទាំងស្រុង លែងដឹងតម្លៃនេះលុយ ឱ្យគេច្រើន ព្រោះគិតស្មានតែតិច។ លែងចេះប្រយ័ត្នប្រយែងខ្លួន លែងដឹងស្អាត ឬកខ្វក់។ ទៅបន្ទោរបង់ អត់លាង ដោយគិតស្មានថាធ្វើហើយ។ លែងដឹងថាកំរិតអនាម័យខ្លួនមានត្រឹមណា។ ដកខ្លួនចេញពីសង្គម តើ រោគចាស់មានសញ្ញាដូចម្តេច ? មានអារម្មណ៍ខ្ជិល នឿយណាយ មិនសូវចង់បំពេញការងារ ក្នុងវិជ្ជាជីវៈ ការងារក្នុងគ្រួសារ ឬសង្គម ប៉ុន្តែ សម្រាប់អ្នកមានជំងឺវង្វេងវង្វាន់ គេអាចចាប់ផ្តើមដោយការដកខ្លួនចេញលែងធ្វើសកម្មភាពលំហែ សង្គម កីឡា តាមទម្លាប់ ឬគម្រោងការងាររបស់ខ្លួនផ្ទាល់ តែម្តង។ នៅក្នុងក្រុមជាមួយគេឯង អ្នកជំងឺអាចលែងធ្វើអ្វីទាន់គេ លែងស៊ីចង្វាក់ យូរទៅអាចគេចចេញពីគេ ផ្តាច់ទំនាក់ទំនងជាមួយសង្គមតែម្តង។ ប្តូរអារម្មណ៍ និងបុគ្គលិកលក្ខណៈ តើ អ្វីជារោគសញ្ញាចាស់ ? ចាស់ធម្មតា គ្មានជំងឺ មិនងាយធ្វើអ្វីប្តូរខុសទម្លាប់ ធ្លាប់ធ្វើយ៉ាងដូចម្តេច គឺធ្វើយ៉ាងនោះហើយ បើនរណាមកផ្តាច់ទម្លាប់គាត់ គឺមិនបានទេ ! ប៉ុន្តែចរិត និងបុគ្គលិកលក្ខណៈរបស់មានផ្ទុកជំងឺវង្វេងវង្វាន់វិញ អាចប្តូរផ្លាស់ណាស់។ គាត់អាចក្លាយជាមនុស្សមិនច្បាស់លាស់ មានមន្ទិល មានការថប់បារម្ភ ខកចិត្តចិត្ត និងប្តូរផ្លាស់ក្រលាប់ចាក់ ភ្លាមភ្លែត មិនថានៅផ្ទះ នៅកន្លែងធ្វើការ នៅផ្ទះគេ ឬនៅកន្លែងប្លែកណាមួយដែលគាត់មិនពេញចិត្ត។ វិធីការពារឱ្យក្រកើតជំងឺវង្វេងវង្វាន់ នៅ ជំងឺAlzheimer គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចខ្លាំងជាងគេ លំដាប់ទីពីរបន្ទាប់ពីជំងឺមហារីក។ ការភ័យខ្លាចនេះ ក៏ព្រោះតែមួយចំណែក មកពីជំងឺនេះបានធ្វើឱ្យយើងបាត់បង់ឯករាជ្យ ហើយជាពិសេសទៅទៀត គ្មានទេថ្នាំសម្រាប់ព្យាបាល ! រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញត្រឹមតែថ្នាំសម្រាប់ពន្យារពេល កុំឱ្យអាការៈសញ្ញាភ្លេចវង្វេងធ្លាក់ដុនដាបលឿនខ្លាំងពេកតែ ប៉ុណ្ណោះ។ ហើយថ្នាំនោះទៀតសោត នៅមានប្រសិទ្ធិភាពមិនប្រាកដប្រជាប៉ុន្មានឡើយ។ តែជាសំណាង ល្អ ឥទ្ធិពលនៃជំងឺវង្វេងវង្វាន់អាចពន្យឺតបាន។ មានការសិក្សាជាច្រើនបានផ្តល់សេចក្តីសង្ឃឹមនិងគួរឱ្យលើកទឹក ចិត្តថា ការការពារមានតួនាទីសំខាន់ណាស់ នៅក្នុងការទប់ស្កាត់ជំងឺAlzheimer តាំងពីនៅក្មេង។ ពាក្យថាទប់ស្កាត់ មិនមែនជាការទប់ស្កាត់កុំឱ្យមានដំបៅស៊ីកោសិកាប្រព័ន្ធប្រសាទឱ្យ រួមតូចទេ តែជាការទប់ស្កាត់កុំឱ្យឆាប់កើតជំងឺនេះ។ បើតាមរបាយការណ៍របស់មូលនិធិដើម្បីស្រាវជ្រាវវេជ្ជសាស្ត្រ ចេញផ្សាយជាសាធារណៈនៅខែកញ្ញានេះ មានកត្តា៦យ៉ាងដែលអាចជួយការពារជំងឺវង្វេងវង្វាន់ ៖ • កាត់បន្ថយគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូង • ចៀសវាងកុំឱ្យមានជំងឺស្ត្រេសរ៉ាំរ៉ៃ • អនុវត្តជាប្រចាំការបញ្ចេញកម្លាំងកាយសម្បទា ធ្វើកីឡា • ប្រកាន់ យករបបអាហាតត្រឹមត្រូវ ៖ បរិភោគបន្លែបៃតងរាល់ពេល ទទួលទានផ្លែឈើជារុក្ខជាតិស៊ីផ្លែមូលតូច ពណ៌ក្រហមក្រមៅ និងពិសេសត្រី • បង្កើនសកម្មភាពលំហែ • រក្សាទំនាក់ទំនង សង្គមល្អ មានមិត្តមានភក្តិ ជួបគេជួបឯង មានគ្នាជជែក ពិភាក្សា ពិចារណា តស៊ូមតិគ្នា អានសៀវភៅ រៀនភាសាបរទេស។ ប្រភព៖

Wednesday, October 25, 2017

អតីតៈទូតជប៉ុនប្រចាំកម្ពុជាណែនាំមន្ទីពេទ្យព្យាបាលអ្នកជំងឺដោយអាវុធគីមីនៅភ្នំពេញ

ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះ​នៅទីបញ្ជាការសុីម៉ាក់​ ឯ.ឧ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាជាមួយឯ.ឧ​ TAKAHASHI Fumiaki​អតីតៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា​ ហើយបច្ចុប្បន្នជាប្រធានសមាគមកម្ពុជា-ជប៉ុន។​ ឯ.ឧ​ ហេង រតនា បានសរសេរនៅលើ Facebook Page របស់ឯ.ឧថា ឯ.ឧ​ TAKAHASHI Fumiaki​មានគំនិតច្រើនលើការងារអភិវឌ្ឍន៍​កម្ពុជា​ ហើយឯ.ឧមានអនុស្សាវរីយ៍ច្រើនជាមួយអង្គភាពសុីម៉ាក់ច្រើន។​ ទន្ទឹងនឹងនេះ ឯ.ឧ​ TAKAHASHI Fumiaki​ បានណែនាំឯ.ឧ ហេង រតនា និងមន្ត្រីស៊ីម៉ាក់មួយចំនួនអោយស្គាល់លោក​ Hideaki Aratani ជា​អភិបាលនៃមន្ទីរទេព្យ Sunrise Japan នៅភ្នំពេញ​ផងដែរ​ ដែលលោក មានជំនាញ​ព្យាបាលអ្នក​ជម្ងឺប៉ះពាល់ដោយសារអាវុធគីមីផងនិងធ្លាប់គ្រប់គ្រងបោសសំអាតអាវុធគីមីរបស់ជប៉ុនដែលទាហានជប៉ុនបានបន្សល់នៅលើទឹកដីចិនផងដែរ។​ ការណែនាំគ្រូពេទ្យជំនាញព្យាបាលអ្នកជម្ងឺប៉ះពាល់ដោយអាវុធគីមីនេះ គឺបន្ទាប់ពីស៊ីម៉ាក់រកឃើញមានអាវុធគីមី នៅភូមិសាស្ត្រ វត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលគេជឿថា អាវុធគីមីទាំងពីធុងដែលស៊ីម៉ាក់បានបោសសម្អាតនោះគឺមានប្រភពមកពីសហរដ្ឋអាមេរិច ដែលគេបានប្រើប្រាស់ទំលាក់ពីលើយន្តហោះកាលជំនាន់សង្គ្រាមវៀតណាមនៅចន្លោះ​ឆ្នាំ១៩៦៣ ដល់១៩៧៥។ នេះជាសញ្ញាល្អប្រសិនបើភាគីជប៉ុនជួយប្រជាជនកម្ពុជាយើងដែលរងផលប៉ះពាល់ដោយសារសំណល់នៃអាវុធគីមីដែលសល់ពីសង្រ្គាមនេះ។ ប្រជាជនកម្ពុជាដែលរងគ្រោះដោយសារអាវុធ​គីមី​ អាចធូរស្រាលក្នុងការចំណាយលុយព្យាបាល ប្រសិនបើមានការផ្តល់ជំនួយ ឬកិច្ចសហការណាមួយពីប្រទេសទាំងពីរ ឬពីដៃគូការងារនេះ។

វិធីងាយៗដើម្បីបំបាត់ក្លិនក្លៀក

បញ្ហា​ក្លិន​ក្លៀក​មិនល្អ គឺជា​រឿង​អាម៉ាស់​មួយ សម្រាប់​បុរស និង​ស្ត្រី​។ ​វា​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​ជំនឿ​ចិត្ត និង​ប៉ះពាល់​ដល់​ទំនាក់ទំនង របស់​អ្នក​ទៀតផង​។ តើ​ធ្វើ​យ៉ាងម៉េច ដើម្បី​បំបាត់​បញ្ហា​នេះ​? ដំបូង តើ​អ្នក​ឆ្ងល់​ដែរ​ទេ​ថា តើ​ក្លិន​ក្លៀក​មិនល្អ បណ្ដាលមកពី​អ្វី​? ក្លិន​ក្លៀក​មិនល្អ (​ក្លិន​សា​) អាចបណ្ដាលមកពី​មូលហេតុ ៣​សំខាន់ គឺ តំណពូជ ការ​ពាក់អាវ​ត​គ្នា និង​ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។​ ​សម្រាប់​អ្នក​ដែល​កំពុង ប្រឈម​នឹង​បញ្ហា​នេះ អ្នក​គួរតែ​ជៀសវាង ការប្រើប្រាស់​ទឹកអប់​ ព្រោះថាការប្រើប្រាស់​ទឹកអប់ អាច​បំបាត់​ក្លិន​តែ ៣-៤​ម៉ោង តែ​ប៉ុណ្ណោះ ប៉ុន្ដែ​នៅពេលដែល​អ្នក បែកញើស​មក ក្លិន​នឹង​អាក្រក់​លើស​ដើម​។ ចំណែកឯ​ការប្រើ​រ៉ូ​អន​វិញ អាចជួយ​កាត់បន្ថយ ធុំក្លិន​ក្លៀក​ក៏ពិតមែន ក៏ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ក្លៀក​របស់​អ្នក​ខ្មៅផងដែរ​។​ ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួន​ដែលយើងអាចអនុវត្ដដើម្បី បញ្ជៀសក្លិនក្លៀកបាន។ ១. វិធីសាស្រ្ដបែបធម្មជាតិ ដោយគ្រាន់តែ យក​ក្រូចឆ្មារ ខ្ញី ឬ​សាច់ជូរ ជូត​សម្អាត​ក្លៀក​របស់​អ្នក ១​ថ្ងៃ ២​ដង​ ក៏បានដែរ។ ២. វិធីសាស្រ្ដបែបវិទ្យាសាស្ដ្រ ការព្យាបាល​តាម​វិទ្យាសាស្ត្រ ដោយ​បាញ់​កាំរស្មី ឡាស៊ែរ និង​ប្រើប្រាស់​សាប៊ូ ឬ​ផលិតផល ដែល​ណែនាំ​ដោយ​អ្នកជំនាញ គឺជា​វិធី​មួយ ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​បំផុត​។​ ៣. ប្រើប្រាស់វិធីសាស្រ្ដផ្សេងៗ ក្នុងវិធីសាស្រ្ដមួយនេះគឺមាន បួនវិធីសាស្រ្ដបញ្ចូលគ្នា (បរទេស) (១)ផឹកទឹក​ឲ្យ​បាន ៨​កែវ ក្នុង​មួយថ្ងៃ​។ កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ផ្អាប់ និង​កាហ្វេ​។​ (២) ​ងូតទឹក​មួយថ្ងៃ ២​ដង។ អ្នក​អាច​ប្រើ​ទឹក​ប៉េងប៉ោះ ស្រស់​យកមក​លាប​ក្លៀក ទុក​រយៈពេល ១៥​នាទី នៅពេល​ងូតទឹក​។​ (៣)ជៀសវាង​ការ​ពាក់អាវ​ដដែលៗ ពីរដង​ជាប់​គ្នា​។ បោក​សម្អាត​អាវ​របស់​អ្នក ឲ្យ​ស្អាត​ជាប្រចាំ​។​ (៤)គួរ​ពាក់អាវ​ណា ដែល​មិន​រឹប​ពេក ព្រោះ​ដើម្បី​ងាយស្រួល ឲ្យ​ស្បែក​របស់​អ្នក​ដកដង្ហើម​៕

កម្ពុជា​-​វៀតណាម ព្រមព្រៀង​ដោះ​ដូរ​ដី​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ដោះ​ដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ការ​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដែល​ក្រសួងការបរទេស​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៦ ជា​ភាសា​វៀតណាម តាម​គេហទំព័រ​របស់​ខ្លួន​បានឱ្យ​ដឹង​ថា ភាគី​ទាំង​២ កម្ពុជា​-​វៀតណាម បាន​ពិភាក្សា​អំពី​ការ​ដោះ​ដូរ​ដី​តាម​អនុស្សរណៈ​យោគយល់​គ្នា​(MOU) នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២ ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​ក្នុង​បញ្ហា​បោះបង្គោល​ព្រំដែន​នេះ​ដែរ ។

ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋ វ៉ា គឹ​ម​ហុង ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែតុលា ថា តំបន់​ដែល​ត្រូវ​ដោះ​ដូរ​ជាមួយ​ភាគី​វៀតណាម គឺជា​ដី​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ដី​វៀតណាម​។ លោក​ថ្លែង​ថា ដី​ដែល​ត្រូវ​ដោះ​ដូរ​នោះ ស្ថិត​នៅ​ក្នុង​ខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម ។

លោក វ៉ា គឹ​ម​ហុង ពន្យល់​ថា ការ​ដោះ​ដូរ​ដី​តាម MOU នេះ លុះត្រា​ដី​នោះ​នៅ​ក្នុង​ខេត្ត​ជាប់​គ្នា ប៉ុន្តែ​បើ​ខេត្ត​នោះ​រក​ដី​ដូរ​មិន​បាន ទើប​មានការ​ពិចារណា​រក​កន្លែង​ផ្សេង​នៅ​តាម​តំបន់​ជិត​ៗ​នោះ ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ដោះ​ដូរ​នេះ ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​បាត់បង់​ភូមិករ ដីស្រែ​ចម្ការ​របស់​ខ្លួន​ដែល​កំពុង​រស់នៅ ប៉ុន្តែ​ជា​ដី​ដែល​ស្ថិត​ក្នុង​ដែនដី​របស់​វៀតណាម ។

ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ឡេ ហ្វា​យ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុក​គណៈកម្មការ​ព្រំដែន​ជាតិ ។ ឯ​ភាគី​កម្ពុជា គឺ​ប្រធាន​គណៈកម្មការ​ព្រំដែន លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ក្រៅពី​នេះ​ក៏​មាន​តំណាង​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំង​២​ចូលរួម​ផង​ដែរ ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​បាន​បង្ហាញ​ថា មក​ដល់​ពេល​នេះ ភាគី​ទាំង​២​សម្រេច​បាន​៨៣​ភាគរយ​នៃ​ការងារ​បែងចែក​ព្រំដែន និង​បោះបង្គោល​ព្រំដែន និង​បន្ត​អនុវត្ត​សន្ធិសញ្ញា​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​ដើម្បី​បញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ឆាប់ និង​អនុវត្ត​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ។

ភាគី​ទាំង​២ ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​លើ​បញ្ហា​បោះបង្គោល​ព្រំដែន ហើយ​ក៏​បាន​ឯកភាព​សហការ​សាងសង់​ស្ពាន​ថ្មី​នៅ​តំបន់​ដាក់​ដាំ​ជំនួស​ស្ពាន​ចាស់ ដើម្បី​ជំរុញ​ការ​សហការ​ផ្លាស់​ប្ដូរ​វប្បធម៌ សេដ្ឋកិច្ច រវាង​មូលដ្ឋាន​ទាំង​២ ។

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក​ទេស​រដ្ឋមន្ដ្រី វ៉ា គឹ​ម​ហុង ដែល​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ដកស្រង់​ប្រសាសន៍ បាន​បញ្ជាក់​បន្ថែម​ថា ភាគី​ទាំង​ពីរ​ពិតជា​បាន​ឯកភាព​គ្នា​ដូច​អ្វី​ដែល​ជា​ការ​បង្ហាញ​របស់​ភាគី​វៀតណាម​មែន​។ ទោះបី​ភាគី​វៀតណាម​បង្ហាញ​កំណត់​ហេតុនេះ​ជា​សាធារណៈ​មែន ប៉ុន្តែ​លោក​ទេស​រដ្ឋមន្ដ្រី ថ្លែង​ថា ជា​គោលការណ៍ ភាគី​កម្ពុជា​មិន​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ​ទេ ។

លោក វ៉ា គឹ​ម​ហុង មាន​ប្រសាសន៍​ថា ក្រោយ​ពី​រូប​លោក​ចុះហត្ថលេខា​លើ​ការ​ព្រមព្រៀង​នេះ​ហើយ លោក​ត្រូវ​បញ្ជូន​ទៅ​សម្តេច​តេ​ជោ​យក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ត ។ បើ​តាម​លោក​ទេស​រដ្ឋមន្ដ្រី រឿង​នេះ​អាច​នឹង​ត្រូវ​ឆ្លងកាត់​ការ​សម្រេច​ពី​រដ្ឋសភា​ថែម​ទៀត​ផង ។

ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹ​ម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ខណៈ​ដែល​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ជា​ផ្លូវការ​។

គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម បាន​ឯកភាព​ឲ្យ​ក្រុមការងារ​ពិសេស​វៀតណាម​-​កម្ពុជា ជួប​គ្នា​នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ ដើម្បី​កំណត់​ឲ្យ​ច្បាស់លាស់​នូវ​ដី​ពិតប្រាកដរ​បស់បង្គោល​ព្រំដែន ដូច​ជា​នៅ​ខេត្ត​ដាក់​ឡាក់ មណ្ឌលគិរី តៃ​និ​ញ ស្វាយ​រៀង​ជាដើម ។ បន្ទាប់​ពី​កំណត់​បាន​ទីតាំង​ច្បាស់លាស់​ហើយ នឹង​ប្រគល់​ការងារ​ទាំងនេះ​ឲ្យ​អាជ្ញាធរ​ព្រំដែន​បោះបង្គោល ។

គូរ​រំឭក​ថា ក្នុង​ជំនួប​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា​កន្លង​ទៅ ភាគី​វៀតណា​ម​បាន​យល់ព្រម​ទទួលយក​ការ​តវ៉ា​របស់​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​ចូល​អធិបតេយ្យភាព​កម្ពុជា ទៅ​ជជែក​ពិភាក្សា​ជាមួយ​អន្តរក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម ។ ក្នុង​កិច្ចប្រជុំ​លើក​នោះ​ដែរ ភាគី​កម្ពុជា​ក៏​បង្ហាញ​គោល​ជំហរ​រឹង​មាំ​ឯករាជ្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ។

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​-​កម្ពុជា លោក ឡេ ហ្វា​យ ជុង ថ្លែងប្រាប់​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋមន្ដ្រី វ៉ា គឹ​ម​ហុង ថា វៀតណាម​នឹង​ជូនដំណឹង​ត្រឡប់​មក​វិញ បន្ទាប់​ពី​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​កំពូល​រដ្ឋាភិបាល​វៀតណាម លើ​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​កម្ពុជា ។

ចាប់​ខែតុលា ឆ្នាំ​២០១១ រហូត​មក​ដល់​ខែសីហា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​និង​លិខិតតវ៉ា​ពី​ការ​រំលោភ​ចូល​ទឹកដី​កម្ពុជា​ទៅ​រដ្ឋាភិបាល​វៀតណាម មិន​តិច​ជាង​២៣​លើក​ឡើយ ។ បញ្ហា​ដែល​ត្រូវ​បាន​លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​លើក​នោះ​មាន​ដូច​ជា ការ​សាងសង់​ប៉ុស្តិ៍​យាម​របស់​វៀតណាម ក្នុង​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​ចប់ (​តំបន់​ស​) ការ​សាងសង់​អគារ ការ​ជីក​ស្រះ ការ​ធ្វើ​ផ្លូវ​ដែល​ភាគី​កម្ពុជា អះអាង​ថា វៀតណាម​បាន​ធ្វើ​លើ​ទឹកដី​កម្ពុជា ការ​បោះបង្គោល​ព្រំដែន និង​សំណើសុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង ៕

​ប្រភព៖

Tuesday, October 24, 2017

ផឹកស្រាបៀរសាច់ស្អាត ?

មានក្រុមហ៊ុនជាច្រើនបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនមិនថាមតាមកញ្ចក់ទូរទស្សន៍ តាមវិទ្យុ ការដាក់ផ្សាយតាមផ្ទាំងBanner ឬ poster នៅតាមទីសារធារណៈ ដូចជាផ្លូវថ្នល់ សួនច្បារ ជាហួរហែរឥតស្រាក់ស្រាននោះឡើយ អំពីគុណភាពនិងសារប្រយោជន៍នៃស្រាបៀររបស់ក្រុមហ៊ុនរបស់គេ ជាពិសេសដែលយើងឃើញឡើងជ្រិញនោះគឺនៅប្រទេសកម្ពុជាយើងនេះឯង គឺថាជារៀងរាល់នាទីគឺតែងបានឃើញឬលឺអំពីការផ្សាយពាណិជ្ជកម្មស្រាបៀរ។ នៅពេលពួកគេផ្សាយ គេបានប្រើប្រាស់នារីស្រស់ស្អាតៗនិងមានវ័យក្មេងៗ ដើម្បីដើរធ្វើពាណិជ្ជកម្មស្រាបៀររបស់គេ ដែលជាហេតុគួរជាទីទាក់ទាញអារម្មណ៍ពីមនុស្សម្នារក្នុងសង្គម ជាពិសេសគឺពួកប្រុសៗតែម្តង។

នៅរាល់ពេលពួកគេផ្សព្វផ្សាយអំពីស្រាបៀររបស់គេ គេតែងលើកតែពីចំនុចល្អ ដោយមិនបាននិយាយពីផលប៉ះពាលបណ្តាលមកពីផឹកស្រាបៀរនោះឡើយ។ ក្រុមហ៊ុនខ្លះផ្សាយថា ទទួលទានស្រាបៀរគេហើយ វានឹងធ្វើអោយអ្នកផឹកហ្នឹងមានកម្លាំងខ្លាំងខ្លា ខ្លះថាព្យាបាលជំងឺក្រះ ខ្លះថាសម្រួលដល់ការរំលាយអាហារ ខ្លះអួតពីរង្វាន់ឡាន ម៉ូតូ ដំណើរកម្សាន្តនៅក្នុងនិងក្រៅប្រទេស និងរបស់របរប្រើប្រាស់ និងខ្លះទៀតថាពេលទទួលទានហើយនឹងមានសុខភាពល្អ ខ្លះថានឹងធ្វើអោយសម្រស់ស្អាតជាងមុន សាច់ស សាច់ហ្មត់រលោង សាច់ស្អាតជាដើម ចំណែកឯក្រុមហ៊ុនខ្លះវិញ គេបានលើកសរសើរស្រាបៀរខ្លួនថាជាស្រាបៀរពេញនិយម ញ៉ាំទៅធ្វើអោយជីវិតអ្នកផឹកហ្នឹងទាន់សម័យ។ល។ មើលយួរៗទៅពិតជាគួរអោយ​ចង់​សើចមែនទែន។

ឩទាហរណ៍ជាក់ស្តែង កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនស្រាបៀរជប៉ុន បានចេញលក់ស្រាបៀរ Precious ជាមួយការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញបំផុតគឺ "ញ៉ាំស្រាបៀរសាច់ស្អាត" ។ តើស្រាបៀរអាចធ្វើស្បែកល្អបានយ៉ាងដូចម្តេច ?! ក្រុមហ៊ុនបានពន្យល់ថានៅក្នុងស្រាបៀររបស់គេ មានផ្ទុកសារធាតុ Collagène ជាតិប្រូតេអ៊ិនម្យ៉ាងជួយពន្យឺត និងធ្វើឱ្យស្បែក មានសម្រស់ល្អ។

ប៉ុន្តែបញ្ហានៅត្រង់ថា ការលេបការផឹកជាតិកូលាហ្សែនចូលតាមមាត់ទៅ វាមិនអាចជ្រាបចូលដល់ស្បែក ឬស្បែកអាចទាញយកជាតិនេះបាននោះទេ។ ដើម្បីឱ្យសារធាតុប្រូតេអ៊ីន កូឡាហ្សែន ជះឥទ្ធិពលដល់ស្បែកបាន ដរាបណាតែវាត្រូវផលិតដោយកោសិកា ឬមានការចាក់បញ្ចូលសារធាតុនោះទៅក្នុងស្បែក។ ការផ្សាយពាណិជ្ជកម្មបែបនេះ ជាការបោកប្រាស់ ហើយបើអស់លោកលោកស្រីណាស្ម័គ្រទទួលទានស្រាបៀរ លោកអ្នកងាយធ្លាក់ក្នុងភាពញៀន ប្រមឹក ច្រើនជាងបាត់ជ្រួញហើយ៕

ស្រាបៀរជាប់សង្ស័យបង្កជំងឺរលាកសន្លាក់ឆ្អឹង

នៅ​ឆ្នាំ​២០១៥ អ្នកស្រាវជ្រាវសាកលវិទ្យាល័យណុតធីងហ្កាម បានសាកសួរមនុស្សពីរក្រុម ៖ មួយក្រុមជាអ្នកមានជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ និងមួយក្រុមទៀតជាមនុស្សជាមានសុខភាពល្អ អាយុពី៤៥ឆ្នាំទៅ៨៦ឆ្នាំ។ ក្រុមអ្នកមានជំងឺសុទ្ធតែជាអ្នកទទួលទានសុរាទាំងអស់ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។ ជាងនេះទៅទៀត ក្នុងចំណោមក្រុមអ្នកជំងឺនោះ មួយភាគធំជាអ្នកមានចំណូលចិត្តប្រព្រឹត្តពិសារបៀរ។ គ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលទេ ព្រោះថាភេសជ្ជៈមួយប្រភេទនេះ សម្រួលឱ្យងាយឡើងទម្ងន់ ដែលប្រៀបដូចជាបានបង្កើនគ្រោះហានិភ័យឱ្យងាយមានជំងឺរលាកសន្លាក់។

ដើម្បីអាចចេញសេចក្តីសន្និដ្ឋានបូកសរុបលទ្ធផលនៃការសិក្សាបាន អ្នកស្រាវជ្រាវបានផ្តោចចំណាប់អារម្មណ៍លើបរិមាណស្រាបៀរដែលក្រុមអ្នកជំងឺនោះទទួលទានក្នុងមួយសប្តាហ៍ៗ។ ជនណាដែលផឹកស្រាបៀរពី៨ទៅ១៩កែវ (កែវស្តង់ដារ ២៥០ម.ល.) ក្នុងមួយសប្តាហ៍ និងមានអាយុពី២១ទៅ៥០ឆ្នាំ ហានិភ័យកើតជំងឺរលាកសន្លាក់ឆ្អឹងបានកើនឡើងពី ៤ទៅ ១១៥% ច្រើនជាងអ្នកមិនបរិភោគសោះ។ បរិភោគបៀរចាប់ពី១០កែវឡើងទៅក្នុងអាទិត្យ កំណើនគ្រោះថ្នាក់កើតជំងឺឆ្អឹងឡើងខ្ពស់ខ្លាំងដល់ទៅ +៤៥%ទៅ ២១៩%។

អ្នកស្រាវជ្រាវទទួលយកលទ្ធផលប្រកបដោយភាពប្រុងប្រយ័ត្ននៅឡើយ ព្រោះតែការសិក្សានេះផ្អែកទៅលើហេតុការណ៍ដែលបានកើនឡើងរួចទៅហើយ តាមរយៈសំណួរចម្លើយផ្តល់ដោយអ្នកជំងឺផ្ទាល់ ឬពីក្រុមគ្រួសារ។ ដូច្នេះវាអាចមានការឆ្លើយបំផ្លើស ឬចម្លើយបង្រួម។ យ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវបានប្រាកដចិត្តខ្លាំង អំពីផលវិបាកជាយថាហេតុបង្កឡើងដោយស្រាបៀរ ព្រោះនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវមិនបានរាប់ និងគិតបញ្ចូលអ្នកជំងឺដែលមានទទួលទានពពួកស្រាផ្សេងៗទៀតឡើយ។

តាមរយៈលទ្ធផលទទួលបាននេះ ស្រាបៀរបានក្លាយជាជនជាប់ចោទកាន់តែខ្លាំងថាជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកសន្លាក់ឆ្អឹង ពីព្រោះអ្នកឯកទេសអាចរកឃើញ សមតិកម្មជាចំណងភ្ជាប់សម្រាប់មកធ្វើការបកស្រាយពន្យល់បានយ៉ាងជាក់លាក់ ៖ ការទទួលទានស្រាបៀរ ទំនងជាបង្កើនអត្រាជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ នៅពេលណាជាតិអាស៊ីតអ៊ុយរិចឡើងខ្ពស់ នោះវានឹងទៅពន្លឿនភាពសឹករិចរឹលនៃសន្លាក់។ ហេតុដូច្នេះហើយទើបពួកគេងាយរងគ្រោះកើតជំងឺរលាកសន្លាក់។