១. ផលអាក្រក់ដែលបណ្តាលមកពីការគេងផ្អៀងទៅខាងស្តាំ៖

ផលប៉ះពាល់នៃការគេងបែរទៅខាងស្តាំគឺថាវាអាចធ្វើឲ្យអ្នកឆ្អល់ចុងដង្ហើម
ប្រសិនបើអ្នកមានទម្ងន់ធ្ងន់ជាងធម្មតា ការគេងផ្អៀងទៅខាងស្តាំរយៈពេលយូរ វាអាចដាក់សម្ពាធទៅលើថ្លើមរបស់អ្នកបាន
ចំពោះស្ត្រីមានផ្ទៃពោះ ការគេងទៅខាងស្តាំអាចធ្វើឲ្យប្រព័ន្ធឈាមមិនអាចផ្តល់ឲ្យទារកគ្រប់គ្រាន់ ហើយប្រឈមនឹងហានីភ័យការរលូតកូនផងដែរ។

២. អត្ថប្រយោជន៍នៃការគេងបែរទៅឆ្វេង៖
អ្នកប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលបានដឹងថា ឥរិយាបថនៃការគេងរបស់អ្នកអាចជួយពង្រឹង ឬបំផ្លាញសុខភាពរបស់អ្នក។ អ្នកប្រហែលជាប្រើឥរិយាបថនៃការគេងណាមួយដែលអ្នកគិតថាសុខស្រួល។ ប៉ុន្តែតើអ្នកដឹងទេថា ការគេងបែរទៅឆ្វេងអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អ្នក?
វានឹងជួយការពារជម្ងឺជាច្រើន ជួយពង្រឹងសុខភាពបេះដូង ជួយដល់ការរំលាយអាហារ ការពារភាពនឿយហត់ ជួយសម្រួលចលនាពោះវៀនជាដើម។ ដូច្នេះអ្នកគួរតែហ្វឹកហាត់រាងកាយរបស់អ្នកឲ្យគេងបែរទៅឆ្វេង។
ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗបានមកពីការគេងបែរទៅឆ្វេង៖
ការពារអ្នកពីជម្ងឺធ្ងន់ធ្ងរ៖ ការគេងបែរទៅឆ្វេងអាចជួយពង្រឹងសុខភាពរបស់អ្នក ដោយជួយកំចាត់ជាតិពុលតាមរយៈទឹករងៃ។ វាអាចជួយការពារពីជម្ងឺធ្ងន់ធ្ងរគ្រប់យ៉ាង ព្រោះសារធាតុពុលជាច្រើនត្រូវបានបញ្ចេញចោលតាមរាងកាយរបស់អ្នក។ ការគេបែរទៅឆ្វេងនឹងជួយដល់ប្រព័ន្ធទឹករងៃ ដើម្បីកំចាត់កាកសំណល់ទាំងអស់ចេញដូចជាសារធាតុពុលក្នុងទឹករងៃ។ រាយកាយដែលគេងបែរទៅឆ្វេងពិតជាសំខាន់ចំពោះក្រពេញទឹករងៃ ហើយការគេងបែរទៅស្តាំធ្វើឲ្យប្រព័ន្ធក្នុងរាងកាយស្ពឹក ដើរយឺតយ៉ាវទៀតផង។
ធ្វើឲ្យមុខងារថ្លើម និង តម្រងនោមដំណើរការប្រសើរឡើង៖ ដោយសារតែពួកវាជាសរីរាង្គរបស់ប្រព័ន្ធរំលាយអាហារនិងបញ្ចេញចោល ដូច្នេះថ្លើមនិងតម្រងនោម នឹងបញ្ចេញចោលនូវសារធាតុពុលនិងកាកសំណល់ជាច្រើន។ ហេតុនេះហើយ ការគេងបែរទៅឆ្វេងនឹងអាចច្រោះយកសារធាតុពុលបានយ៉ាងមានប្រសិទ្ធិភាពចេញពីក្នុងសរីរាង្គទាំងនេះផងដែរ។

ជួយពង្រឹងដល់ការរំលាយអាហារ៖ ការគេងបែរទៅឆ្វេងធ្វើឲ្យក្រពះនិងលំពែងដំណើរការបានតាមធម្មតា។ ឥរិយាបថនេះអាចជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អ។ អង់ស៊ីមលំពែងដែលមានក្នុងលំពែងនឹងត្រូវបានបញ្ចេញនៅពេលចាំបាច់។ អាហារក៏នឹងត្រូវបានបញ្ចេញចោលចេញពីក្រពះយ៉ាងងាយស្រួលដែរ ដោយសារទំនាយផែនដីមានការកើនឡើង។
ជួយសម្រួលដល់ចលនារបស់ពោះវៀន៖ ទំនាញផែនដីអាចជួយដល់ការបញ្ចេញកាកសំណល់ចោលនៅពេលអ្នកគេងបែរទៅឆ្វេង។ វាក៏អាចជួយសម្រួលដល់ការបញ្ចេញកាកសំណល់ចោលនៅពេលព្រឹកផងដែរ។

ជួយពង្រឹងមុខងារបេះដូង៖ ការគេងបែរទៅឆ្វេងអាចជួយកាត់បន្ថយបន្ទុកទៅលើបេះដូងរបស់អ្នក ព្រោះទំនាញផែនដីនឹងជួយសម្រួលដល់បំពង់សរសៃឈាម។ ចរាចរណ៍ឈាមទៅកាន់បេះដូងក៏ត្រូវបានកើនឡើងនៅពេលបន្ទុកលើបំពង់សរសៃឈាមបញ្ជូនឈាមទៅកាន់បេះដូងបានតិច។
ការពារការឡើងជាតិអាស៊ីត និងក្តៅចុងដង្ហើម៖ ប្រសិនបើអ្នកគេងបែរទៅឆ្វេង វានឹងអាចជួយកាត់បន្ថយការកើនឡើងនៃអាស៊ីតក្នុងក្រពះដែលអាស៊ីតនេះវាបណ្តាល់ឲ្យក្តៅចុងដង្ហើម។
ការពារភាពនឿយហត់នៅពេលភ្ញាក់ពីគេង៖ ការគេងបែរទៅឆ្វេងអាចឲ្យថ្លើម និងថង់ទឹកប្រម៉ាត់ធ្វើចលនាដោយសេរីនិងបង្កើតទឹកប្រម៉ាត់បានច្រើន។ មិនតែប៉ុណ្ណោះ ឥរិយាបថបែបនេះ ក៏អាចជួយឲ្យការរំលាយអាហារបានល្អផងដែរ។
ការរំលាយជាតិខ្លាញ់ និងការការពារជាតិខ្លាញ់ក្នុងថ្លើម៖ យើងទាំងអស់គ្នាបានដឹងហើយថា ទឹកប្រម៉ាត់កើតចេញពីថ្លើម ហើយថង់ប្រម៉ាត់មានសារៈសំខាន់ចំពោះការរំលាយជាតិខ្លាញ់ដោយការគាបយកជាតិខ្លាញ់។ ដោយសារការគេងបែរទៅឆ្វេងអាចជួយផលិតទឹកប្រម៉ាត់បានច្រើន ទើបធ្វើឲ្យការរំលាយជាតិខ្លាញ់បានប្រសើរឡើងដែរ។ វាអាចជួយការពារការកើនឡើងនៃជាតិខ្លាញ់និងជាពិសេសជាតិខ្លាញ់ក្នុងថ្លើម៕
ប្រភព៖ https://khempire.com/2017/09/25895.html/
No comments:
Post a Comment