Saturday, October 21, 2017

តើស្រាបៀរអាចផ្តល់ផលល្អចំពោះបេះដូងទេ បើធ្វើកីឡា និងផឹកម្តងម្កាល ?

ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា មនុស្ស​ដែលសកម្ម​ខ្លាំង បញ្ចេញ​ក​ម្លាំង​កាយ​ច្រើន​មែន​ទែន ការ​ទទួល​ទាន​សុរា និង​ស្រាបៀ​បន្តិច​បន្តួច​អាច​ផ្តល់​ប្រយោជន៍​ជា​ការ​ការពារ​បេះដូង! នេះ​បើ​តាម​ប្រសាសន៍​របស់​សាស្ត្រា​ចារ្យ​វេជ្ជ​សាស្ត្រ​ជំនាញ​បេះ​ដូង លោក Jean Pierre Després កាលពីឆ្នាំ២០១១។

សម្រាប់​លោក​សាស្ត្រាចារ្យ បន្សំ​ជីវិត​បែប​សកម្ម និង​ទទួលទាន​ស្រាបៀមាន​កំរិត មិន​មែន​ជា​ការ​បំផ្លាញ​សុខ​ភាព​ទេ។ ប៉ុន្តែ​កំរិត​នៃ​ការ​ទទួល​ទាន​ជាតិ​សុរា​នោះ ត្រូវ​តែ​តិច​តួច និង​សម​ហេតុ​ផល​បំផុត! តិច​រហូត​មិន​បាច់​ទទួល​ទាន​សោះ​តែ​ម្ត​ង​ទើប​ស្រួល​គិត ដើម្បី​បញ្ចៀស​ពាក្យ​ថា ផឹក​ជ្រុល។

សម្រាប់​ក្រុម​មនុស្ស​អ្នកលេង​កីឡា​ដែល​គិត​ថា ការ​ផឹក​ស្រាបៀ​ដើម្បី​ប្រមូល​កម្លាំងអោយ​​បាន​ឆាប់ និងដូច​ជា​បំបាត់​អាការៈ​ស្រេក​ទឹក​បាន​លឿនជា​ដើម​នោះ​ ពួកគេ​គួរ​តែ​ទទួល​ងាក​មក​ធ្វើ​ការ​ទទួល​​ទាន​ទឹក​​ជំនួស​វិញ​ទើប​មាន​គុណ​ប្រយោជន៍​ប្រសើរ​ពិត​ៗ។ ក្រោយ​ពី​បាន​បញ្ចេញ​កម្លាំង​កាយ ខ្លួន​ប្រាណ​យើង​ត្រូវ​ការ​ជាតិ​សំណើម។ ឯជាតិ​អាល់​កុល​ជា​ភ្នាក់​ងារ​ចម្រោះ​ទឹក ជា​មេ​សម្ងួត ! ដូច្នេះ​គេ​មិន​ត្រូវ​ទទួល​ទានស្រាបៀ ឬ ស្រាអ្វី​នោះ​​ទេ ! ស្រាបៀ ​វា​ច្រោះលឿនជាង​ភេសជ្ជៈ​អាល់​កុល​ផ្សេង​ៗ​ទៀត​ខ្លាំង​ណាស់។ បើ​ច្រោះ​កាន់​តែ​លឿន មាន​ន័យ​សរីរាង្គ​​កាយ​ក៏​ឆាប់​ខ្សោះ​អស់​ជាតិ​ទឹក​កាន់​តែ​ឆាប់​ដែរ។​
បើ យើងនិយាយអោយខ្លី និងបញ្ជាក់អោយ​ច្បាស់​ទៅគឹ​ថា ការមិន​ទទួល​ទាន​ស្រាបៀរ ហើយ​បែរ​មក​ទទួល​ទាន​ទឹក​ជំនួស​វិញ នោះ​ទើប​អាច​ផ្តល់​ផល​ល្អ​ចំពោះ​សរីរាង្គកាយ​ព្រោះ​​ការ​​ទទួល​​ទាន​ទឹក​​វា​នឹង​​មិន​ច្រោះលឿន​និង​នោម​ចោល​ដូច​ស្រាបៀ​ឡើយ។ ហើយ​ចំពោះ​សុខ​ភាព​បេះ​ដូង​នោះ​គឺ​ថា វា​ហាក់​ដូច​ជា​ប្រ​ថុយ​ប្រ​ថាន​ណាស់ ដែល​អ្នក​និយម​ស្រាបៀរ​​នាំ​គ្នា​ទទួល​ទាន​ស្រាបៀ​ដើម្បី​អោយ​បេះដូង​មាន​សុខ​ភាព​ល្អ​នោះ ព្រោះ​ថា លោក Jean Pierre Després ធ្លាប់​បាន​ណែ​នាំ​អោយ​ទទួល​ទាំន​ស្រាបៀរ​ក្នុង​កម្រិត​តិច​​បំផុត​ នោះ​ទើប​ស្រាបៀវា​មាន​ប្រយោជន៍​ដល់​សុខ​ភាព​បេះដូង។ ប៉ុន្តែ​អ្ន​កទទួល​ទាន​មិន​ដូច្នេះ​ទេ គឺតែង​តែមួយ​កែវ​ហើយ មួយ​កែវ​ទៀត ព្រោះ​ពួក​ទេ​គិត​ថា​គេ​មិន​ទាន់​ស្រវឹង នៅ​អាច​​ផឹក​បាន​ទៀត ដូច្នេះ​គេ​ថា​នេះ​នៅ​កម្រិត​តិច​នៅ​ឡើង​ដែល​វា​នឹង​ល្អ​សម្រាប់​សុខ​ភាព តែ​លោក Jean Pierre Després មិន​និយាយ​ដូច្នេះ​ឡើយ​។

No comments:

Post a Comment