មានក្រុមហ៊ុនជាច្រើនបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនមិនថាមតាមកញ្ចក់ទូរទស្សន៍ តាមវិទ្យុ ការដាក់ផ្សាយតាមផ្ទាំងBanner ឬ poster នៅតាមទីសារធារណៈ ដូចជាផ្លូវថ្នល់ សួនច្បារ ជាហួរហែរឥតស្រាក់ស្រាននោះឡើយ អំពីគុណភាពនិងសារប្រយោជន៍នៃស្រាបៀររបស់ក្រុមហ៊ុនរបស់គេ ជាពិសេសដែលយើងឃើញឡើងជ្រិញនោះគឺនៅប្រទេសកម្ពុជាយើងនេះឯង គឺថាជារៀងរាល់នាទីគឺតែងបានឃើញឬលឺអំពីការផ្សាយពាណិជ្ជកម្មស្រាបៀរ។ នៅពេលពួកគេផ្សាយ គេបានប្រើប្រាស់នារីស្រស់ស្អាតៗនិងមានវ័យក្មេងៗ ដើម្បីដើរធ្វើពាណិជ្ជកម្មស្រាបៀររបស់គេ ដែលជាហេតុគួរជាទីទាក់ទាញអារម្មណ៍ពីមនុស្សម្នារក្នុងសង្គម ជាពិសេសគឺពួកប្រុសៗតែម្តង។



នៅរាល់ពេលពួកគេផ្សព្វផ្សាយអំពីស្រាបៀររបស់គេ គេតែងលើកតែពីចំនុចល្អ ដោយមិនបាននិយាយពីផលប៉ះពាលបណ្តាលមកពីផឹកស្រាបៀរនោះឡើយ។ ក្រុមហ៊ុនខ្លះផ្សាយថា ទទួលទានស្រាបៀរគេហើយ វានឹងធ្វើអោយអ្នកផឹកហ្នឹងមានកម្លាំងខ្លាំងខ្លា ខ្លះថាព្យាបាលជំងឺក្រះ ខ្លះថាសម្រួលដល់ការរំលាយអាហារ ខ្លះអួតពីរង្វាន់ឡាន ម៉ូតូ ដំណើរកម្សាន្តនៅក្នុងនិងក្រៅប្រទេស និងរបស់របរប្រើប្រាស់ និងខ្លះទៀតថាពេលទទួលទានហើយនឹងមានសុខភាពល្អ ខ្លះថានឹងធ្វើអោយសម្រស់ស្អាតជាងមុន សាច់ស សាច់ហ្មត់រលោង សាច់ស្អាតជាដើម ចំណែកឯក្រុមហ៊ុនខ្លះវិញ គេបានលើកសរសើរស្រាបៀរខ្លួនថាជាស្រាបៀរពេញនិយម ញ៉ាំទៅធ្វើអោយជីវិតអ្នកផឹកហ្នឹងទាន់សម័យ។ល។ មើលយួរៗទៅពិតជាគួរអោយចង់សើចមែនទែន។


ឩទាហរណ៍ជាក់ស្តែង កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនស្រាបៀរជប៉ុន បានចេញលក់ស្រាបៀរ Precious ជាមួយការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញបំផុតគឺ "ញ៉ាំស្រាបៀរសាច់ស្អាត" ។ តើស្រាបៀរអាចធ្វើស្បែកល្អបានយ៉ាងដូចម្តេច ?! ក្រុមហ៊ុនបានពន្យល់ថានៅក្នុងស្រាបៀររបស់គេ មានផ្ទុកសារធាតុ Collagène ជាតិប្រូតេអ៊ិនម្យ៉ាងជួយពន្យឺត និងធ្វើឱ្យស្បែក មានសម្រស់ល្អ។

ប៉ុន្តែបញ្ហានៅត្រង់ថា ការលេបការផឹកជាតិកូលាហ្សែនចូលតាមមាត់ទៅ វាមិនអាចជ្រាបចូលដល់ស្បែក ឬស្បែកអាចទាញយកជាតិនេះបាននោះទេ។ ដើម្បីឱ្យសារធាតុប្រូតេអ៊ីន កូឡាហ្សែន ជះឥទ្ធិពលដល់ស្បែកបាន ដរាបណាតែវាត្រូវផលិតដោយកោសិកា ឬមានការចាក់បញ្ចូលសារធាតុនោះទៅក្នុងស្បែក។ ការផ្សាយពាណិជ្ជកម្មបែបនេះ ជាការបោកប្រាស់ ហើយបើអស់លោកលោកស្រីណាស្ម័គ្រទទួលទានស្រាបៀរ លោកអ្នកងាយធ្លាក់ក្នុងភាពញៀន ប្រមឹក ច្រើនជាងបាត់ជ្រួញហើយ៕

No comments:
Post a Comment