Wednesday, October 25, 2017

អតីតៈទូតជប៉ុនប្រចាំកម្ពុជាណែនាំមន្ទីពេទ្យព្យាបាលអ្នកជំងឺដោយអាវុធគីមីនៅភ្នំពេញ

ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះ​នៅទីបញ្ជាការសុីម៉ាក់​ ឯ.ឧ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាជាមួយឯ.ឧ​ TAKAHASHI Fumiaki​អតីតៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា​ ហើយបច្ចុប្បន្នជាប្រធានសមាគមកម្ពុជា-ជប៉ុន។​ ឯ.ឧ​ ហេង រតនា បានសរសេរនៅលើ Facebook Page របស់ឯ.ឧថា ឯ.ឧ​ TAKAHASHI Fumiaki​មានគំនិតច្រើនលើការងារអភិវឌ្ឍន៍​កម្ពុជា​ ហើយឯ.ឧមានអនុស្សាវរីយ៍ច្រើនជាមួយអង្គភាពសុីម៉ាក់ច្រើន។​ ទន្ទឹងនឹងនេះ ឯ.ឧ​ TAKAHASHI Fumiaki​ បានណែនាំឯ.ឧ ហេង រតនា និងមន្ត្រីស៊ីម៉ាក់មួយចំនួនអោយស្គាល់លោក​ Hideaki Aratani ជា​អភិបាលនៃមន្ទីរទេព្យ Sunrise Japan នៅភ្នំពេញ​ផងដែរ​ ដែលលោក មានជំនាញ​ព្យាបាលអ្នក​ជម្ងឺប៉ះពាល់ដោយសារអាវុធគីមីផងនិងធ្លាប់គ្រប់គ្រងបោសសំអាតអាវុធគីមីរបស់ជប៉ុនដែលទាហានជប៉ុនបានបន្សល់នៅលើទឹកដីចិនផងដែរ។​ ការណែនាំគ្រូពេទ្យជំនាញព្យាបាលអ្នកជម្ងឺប៉ះពាល់ដោយអាវុធគីមីនេះ គឺបន្ទាប់ពីស៊ីម៉ាក់រកឃើញមានអាវុធគីមី នៅភូមិសាស្ត្រ វត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលគេជឿថា អាវុធគីមីទាំងពីធុងដែលស៊ីម៉ាក់បានបោសសម្អាតនោះគឺមានប្រភពមកពីសហរដ្ឋអាមេរិច ដែលគេបានប្រើប្រាស់ទំលាក់ពីលើយន្តហោះកាលជំនាន់សង្គ្រាមវៀតណាមនៅចន្លោះ​ឆ្នាំ១៩៦៣ ដល់១៩៧៥។ នេះជាសញ្ញាល្អប្រសិនបើភាគីជប៉ុនជួយប្រជាជនកម្ពុជាយើងដែលរងផលប៉ះពាល់ដោយសារសំណល់នៃអាវុធគីមីដែលសល់ពីសង្រ្គាមនេះ។ ប្រជាជនកម្ពុជាដែលរងគ្រោះដោយសារអាវុធ​គីមី​ អាចធូរស្រាលក្នុងការចំណាយលុយព្យាបាល ប្រសិនបើមានការផ្តល់ជំនួយ ឬកិច្ចសហការណាមួយពីប្រទេសទាំងពីរ ឬពីដៃគូការងារនេះ។

No comments:

Post a Comment