មានតែផលិតផលឧបភោគបរិភោគពពួកស្រាបៀរ និងសុរាទេ ដែលគ្មានដាក់ផ្លាកលម្អិតអំពីធាតុផ្សំ និងកំរិតថាមពលផ្តល់ដោយភេសជ្ជៈនោះទេ។ ជាទូទៅអ្នកលក់ស្រាបៀរតែងឃោសនាអួតអាងថាស្រាបៀរមិនសូវផ្តល់ថាមពល និងមិនធ្វើឱ្យធាត់ទេ។ ពាក្យសំអាងនេះមិនខុសឡើយ ! ព្រោះថា ក្នុង១០០មីល្លីលីត្រ ស្រាបៀរវាផ្តល់ថាមពលប្រមាណ៤៦គីឡូកាឡូរី ស្រាក្រហម វីស្គី។

ក៏ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្តែង តើនរណាទទួលទានស្រាបៀម្តង១០០មីល្លីលីត្រ? ស្រាបៀរដាក់ជូនភ្ញៀវមួយកែវស្តង់ដារមានបរិមាណដល់ទៅ ២៥០មីល្លីលីត្រ (មួយកំប៉ុង៣៣០ មីល្លីលីត្រ) ដែលផ្តល់ថាមពលដល់ទៅ ១២០ គីឡូកាឡូរីឯណោះ ទល់នឹង១០០Kcal សម្រាប់ស្រាក្រហមមួយកែវ (១២៥ម.ល.) ឬ៧០Kcal សម្រាប់មួយកែវវីស្គី (៣០ម.ល.)។
នេះមិនមែនជាការណែនាំឱ្យអ្នកប្តូរទម្លាប់ទទួលទានស្រាបៀទៅទទួលទានស្រាក្រហម ឬវីស្គី ឬពពួកស្រាខ្លាំងនោះឡើយ តែជាការដាស់ស្មារតីលោកអ្នកឱ្យជ្រួតជ្រាបអំពីផលវិបាកនៃស្រាបៀចំពោះសរីរាង្គកាយ ដោយធ្វើឱ្យអ្នកចូលចិត្តទទួលទានវាឡើងទម្ងន់។ ជាថ្មីម្តងទៀត គ្រប់សារធាតុអាល់កុលសុទ្ធតែផ្តល់ថាមពលខ្លាំង។ ក្នុងមួយក្រាមអាល់កុល មានផ្ទុកថាមពលដល់ទៅ ៧ គីឡូកាល់ឡូរី ពោលគឺស្មើនឹងទទួលទានប៊ឺមួយក្រាមដូចយ៉ាងនេះដែរ។
ដើម្បីសម្រួល ការគិត សូមអ្នកដែលនិយមពិសារស្រាបៀរទាំងអស់ចងចាំថា ស្រាបៀរកំប៉ុង ឬស្រាបៀរដប ឬកាច់ក្តី វាដែលមានកម្រិតអត្រាជាតិអាល់កុល ៥% នោះគឺវាស្មើនឹងមានជាតិអាល់កុលរហូតដល់ ៤៤ក្រាមឯណោះ។

ដូច្នេះ បើយើងសរុមមកវិញមកគឺថា ក្រៅអំពីហានិភ័យជួបគ្រោះកើតជំងឺមហារីក ក្រិនថ្លើម ស្រាបៀអាចរួមចំណែកយ៉ាងខ្លាំងឱ្យយើងឡើងទម្ងន់ មានជំងឺធាត់ជ្រុល និងមានជំងឺសរសៃឈាមបេះដូងថែមទៀតផង។
No comments:
Post a Comment