Wednesday, October 25, 2017

វិធីងាយៗដើម្បីបំបាត់ក្លិនក្លៀក

បញ្ហា​ក្លិន​ក្លៀក​មិនល្អ គឺជា​រឿង​អាម៉ាស់​មួយ សម្រាប់​បុរស និង​ស្ត្រី​។ ​វា​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​ជំនឿ​ចិត្ត និង​ប៉ះពាល់​ដល់​ទំនាក់ទំនង របស់​អ្នក​ទៀតផង​។ តើ​ធ្វើ​យ៉ាងម៉េច ដើម្បី​បំបាត់​បញ្ហា​នេះ​? ដំបូង តើ​អ្នក​ឆ្ងល់​ដែរ​ទេ​ថា តើ​ក្លិន​ក្លៀក​មិនល្អ បណ្ដាលមកពី​អ្វី​? ក្លិន​ក្លៀក​មិនល្អ (​ក្លិន​សា​) អាចបណ្ដាលមកពី​មូលហេតុ ៣​សំខាន់ គឺ តំណពូជ ការ​ពាក់អាវ​ត​គ្នា និង​ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។​ ​សម្រាប់​អ្នក​ដែល​កំពុង ប្រឈម​នឹង​បញ្ហា​នេះ អ្នក​គួរតែ​ជៀសវាង ការប្រើប្រាស់​ទឹកអប់​ ព្រោះថាការប្រើប្រាស់​ទឹកអប់ អាច​បំបាត់​ក្លិន​តែ ៣-៤​ម៉ោង តែ​ប៉ុណ្ណោះ ប៉ុន្ដែ​នៅពេលដែល​អ្នក បែកញើស​មក ក្លិន​នឹង​អាក្រក់​លើស​ដើម​។ ចំណែកឯ​ការប្រើ​រ៉ូ​អន​វិញ អាចជួយ​កាត់បន្ថយ ធុំក្លិន​ក្លៀក​ក៏ពិតមែន ក៏ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ក្លៀក​របស់​អ្នក​ខ្មៅផងដែរ​។​ ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួន​ដែលយើងអាចអនុវត្ដដើម្បី បញ្ជៀសក្លិនក្លៀកបាន។ ១. វិធីសាស្រ្ដបែបធម្មជាតិ ដោយគ្រាន់តែ យក​ក្រូចឆ្មារ ខ្ញី ឬ​សាច់ជូរ ជូត​សម្អាត​ក្លៀក​របស់​អ្នក ១​ថ្ងៃ ២​ដង​ ក៏បានដែរ។ ២. វិធីសាស្រ្ដបែបវិទ្យាសាស្ដ្រ ការព្យាបាល​តាម​វិទ្យាសាស្ត្រ ដោយ​បាញ់​កាំរស្មី ឡាស៊ែរ និង​ប្រើប្រាស់​សាប៊ូ ឬ​ផលិតផល ដែល​ណែនាំ​ដោយ​អ្នកជំនាញ គឺជា​វិធី​មួយ ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​បំផុត​។​ ៣. ប្រើប្រាស់វិធីសាស្រ្ដផ្សេងៗ ក្នុងវិធីសាស្រ្ដមួយនេះគឺមាន បួនវិធីសាស្រ្ដបញ្ចូលគ្នា (បរទេស) (១)ផឹកទឹក​ឲ្យ​បាន ៨​កែវ ក្នុង​មួយថ្ងៃ​។ កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ផ្អាប់ និង​កាហ្វេ​។​ (២) ​ងូតទឹក​មួយថ្ងៃ ២​ដង។ អ្នក​អាច​ប្រើ​ទឹក​ប៉េងប៉ោះ ស្រស់​យកមក​លាប​ក្លៀក ទុក​រយៈពេល ១៥​នាទី នៅពេល​ងូតទឹក​។​ (៣)ជៀសវាង​ការ​ពាក់អាវ​ដដែលៗ ពីរដង​ជាប់​គ្នា​។ បោក​សម្អាត​អាវ​របស់​អ្នក ឲ្យ​ស្អាត​ជាប្រចាំ​។​ (៤)គួរ​ពាក់អាវ​ណា ដែល​មិន​រឹប​ពេក ព្រោះ​ដើម្បី​ងាយស្រួល ឲ្យ​ស្បែក​របស់​អ្នក​ដកដង្ហើម​៕

No comments:

Post a Comment