Sunday, October 29, 2017

រូបមន្តព្យាបាលកន្ទាលត្រអាក

រមាស់​ស្ទើរ​ស្លាប់ ស្ទើររស់ ពាសពេញរាងកាយ ហើយអេះកន្លែងរមាសហ្នឹងទៅ វាឡើងកន្ទួលដុំៗ ហើយពណ៌ក្រហម នោះគឺបន្ទាលត្រអាក។ អ្នកកើតជំងឺនេះ ទ្រាំមិនអេះមិនបានឡើយ គឺថា​រមាស់ណាស់ រមាស់សព្វរាងកាយ ហើយកាត់តែអេះ គឺវាឡើងកន្ទួលកាន់តែច្រើនកន្លែង កាត់តែអេះ វាកាន់តែធ្វើអោយយើងកាន់តែរមាសដូច្នេះដែរ។ មនុស្សភាគច្រើនសុទ្ធតែធ្លាប់បាន និង​កំពុងជួបបញ្ហានេះ ដែរវារំខាន់ពួកគេយ៉ាងខ្លាំង ត្បិដអីគេរមាស់ ហើយត្រូវអេះ ដកដៃមិនកើត។

តែយ៉ាងណាក៏ដោយ ជំងឺបន្ទាលត្រអាកនេះមនដក់បច្ចុប្បន្នត្រូវបានគេរកពីមូលហេតុវាឃើញហើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ គេថែមទាំងរកឃើញរូបមន្តបែបធម្មជាតិដែលអាចអោយអ្នក​ជំងឺ​អាច​ព្យាបាលដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពិគ្រោះនិងព្យាបាលនៅមន្ទីពេទ្យនាំតែអស់ប្រាក់កាសឡើយ។ ជំងឺ​កន្ទាល​ត្រអាកមូលហេតុរបស់វាគឺកើតពីអាល់លែរហ្ស៊ីអាហារ ឬអាល់លែរហ្ស៊ីវត្ថុអ្វីមួយ ហើយធ្វើអោយកើតកន្ទួលឡើងតាមស្បែក ដែលនាំអោយអ្នកកើតជំងឺហ្នឹងរមាស់ស្ទើរស្លាប់ស្ទើររស់។

មិនត្រឹមតែរមាស់នោះទេ តែប្រសិនអ្នកជំងឺមានកើតច្រើន (ចេញកន្ទួលរមាស់ច្រើន) វាក៏អាចបណ្ដាលអោយអ្នកជំងឺសន្លប់បានដែរ តែទោះបីយ៉ាងណាក៏ដោយចុះ ក៏គេរកឃើញពីវិធីព្យាបាលជំងឺនេះដោយងាយៗតាមលក្ខណៈធម្មជាតិ ដោយមិនចាំបាច់ទៅមន្ទីពេទ្យឡើយ រូបមន្តនោះគឺ ប្រើចំណិតក្រូចឆ្មារ តប់តិចៗនៅតាមបរិវេណឡើងកន្ទួល និងច្របាច់ក្រូចឆ្មារលាយទឹក។ បន្ទាប់មកយកកន្សែងពោះគោជ្រលក់ស្អំនៅត្រង់បរិវេណកើតកន្ទាលត្រអាក ឬដុសគល់ស្ពៃសរុំក្រណាត់ស្ដើងស្អំ ឬប្រើទឹកឃ្មុំលាបស្ដើងៗ បរិវេណកើតកន្ទាលត្រអាកក៏បាន៕

ភាពខុសគ្នារវាងជំងឺវង្វេងវង្វាន់ និងជំងឺចាស់ភ្លេច

បាត់បង់ការ ចងចាំរហូតធ្វើអ្វីជាកិច្ចការប្រចាំថ្ងៃមិនកើត មិនមែនជាដំណើរការជរាធម្មតាទេ ! អាការៈបែបនេះអាចជាសញ្ញាមួយ នៃជំងឺវង្វេងវង្វាន់ ឬការបាត់បង់បញ្ញាញាណ។ វង្វេងវង្វាន់ ជាជំងឺស្លាប់ខួរក្បាល តាមរយៈការបាត់បង់បន្តិចម្តងៗ ភាពចងចាំ លែងចេះគិត លែងចេះពិចារណារកហេតុផល។ ប្រសិនបើអ្នក គឺសាច់ឈាមអ្នកមានបញ្ហាខាងចងចាំ សូមសង្កេតមើលកំរិតសមត្ថភាពបញ្ញាញាណផ្សេងទៀត តើមានការប្តូរផ្លាស់ដែរឬទេ ? សូមកុំមើលរំលង ឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ ជំងឺ វង្វេងវង្វាន់ ត្រូវបានរកឃើញដោយគ្រូពេទ្យជាតិអាល្លឺម៉ង់ ឯកទេសចិត្តសាស្ត្រនិងប្រព័ន្ធប្រសាទ លោក Alois Alzheimer។ ហេតុដូច្នេះហើយបានជានៅបស្ចឹមលោកគេហៅជំងឺវង្វេងវង្វាន់ថា ជាជំងឺAlzheimer។ ប៉ះពាល់លើប្រព័ន្ធប្រសាទ នៅក្នុងខួរក្បាល ជំងឺវង្វេងជាការបាត់បង់ បន្តិចម្តងៗកោសិកាប្រព័ន្ធប្រសាទផ្នែកចងចាំ។ រហូតមកទល់នឹង ពេលនេះ គេនៅពុំទាន់ដឹងដោយច្បាស់លាស់ អំពីមូលហេតុដែលបង្កឱ្យមានជំងឺវង្វេងវង្វាន់នេះទេ។ សមាគមបារាំង France Alzheimer ធ្លាប់បានបង្ហាញការសង្ស័យថាជាតិអាលុយមីញ៉ូម ក្នុងទឹក អាចជាដើមហេតុមួយ។ តែការសិក្សាជាច្រើនបានផ្តោតលើផលវិបាកនៃជាតិអាលុយមីញ៉ូមនេះ ចំពោះជំងឺ ពុំទាន់មានលទ្ធផលណាមួយបញ្ជាក់ថាមានទំនាក់ទំនងគ្នា ដូចការសង្ស័យសោះ។ ភ្លេចភ្លាំងស្មារតី ភ្លេចលែងចេះគិតគូរ ចេះកាន់លុយកាន់កាក់ តើនេះមិនមែនជាអាការៈរបស់មនុស្សចាស់ទេឬ ? វង្វេងវង្វាន់ជាជំងឺកើតលើមនុស្សចាស់ ប៉ុន្តែការវង្វេងជាជំងឺ និងការភ្លេចព្រោះវ័យចំណាស់ ខួរក្បាលមិនសូវល្អ មិនដូចគ្នាទេ ! ខាងក្រោមនេះជាភាពខុសគ្នាខ្លះៗរវាងអាការៈចាស់ និងជំងឺវង្វេងវង្វាន់ បាត់បង់ការចងចាំរហូតរំខានដល់ការងារប្រចាំថ្ងៃ តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ភ្លេចម្តងម្កាល ភ្លេចឈ្មោះ ភ្លេចណាត់ តែអាចរកនឹកឃើញវិញនៅពេលក្រោយ ឯការ ភ្លេច ដែលជាសញ្ញារោគសំខាន់ជាងគេរបស់ជំងឺវង្វេងវង្វាន់ គឺជារលត់ការចងចាំ ភ្លេចនូវរាល់អ្វីៗដែលទើបកើតឡើង ទើបប្រាប់ ទើបនិយាយរួចភ្លាមៗ។ ជាការភ្លេច មិនចងចាំអ្វីដែលពេលវេលា ជាព្រឹត្តិការណ៍សំខាន់ក្នុងជីវិតរបស់ខ្លួន ជាអ្វីដែលធ្លាប់ធ្វើជាប្រចាំ និងភ្លេចហើយសួរគេសួរឯងដដែលឡើងវិញ ឬទៅមើលកំណត់ហេតុ ជំនួយស្មារតីហើយនៅតែមិននឹកឃើញទៀត។ លែងចេះគិតឬដោះស្រាយ តើ អ្វីជារោគសញ្ញាចាស់ធម្មតា ៖ គិតលេខអាចខុស ម្តងម្កាល រៀបចំគម្រោងអ្វី មួយធ្វើមិនចេញមកពីស្មុគចិត្ត ទាល់តែកូនជួយអារកាត់ តែចំពោះអ្នកមានជំងឺរវង្វេងវង្វាន់ មនុស្សមួយចំនួន អាចប្រែប្រួលសមត្ថភាពក្នុងការគិតរៀបចំការអ្វីមួយទាំងស្រុង និងលែងចេះគិតលេខ គិតអំពីចំនួន។ សូម្បីតែចំនួន ស្ករ អំបិល ត្រូវបង់ក្នុងម្ហូបក៏លែងអាចកំណត់បាន។ អ្នកជំងឺខ្លះទៀតបានផ្តល់រោគសញ្ញាជាការលំបាកផ្ចង់គំនិត ឬប្រើពេលយូរទម្រាំនឹងអាចសម្រេចធ្វើអ្វីមួយ។ លែងចេះធ្វើជាការងារប្រចាំថ្ងៃ តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ជួនកាលមនុស្សចាស់ក៏ត្រូវពឹងក្មេងឱ្យបើកកាច់ភ្លើងចង្ក្រាន ឬជួយបើកទូរទស្សន៍ដែរ ប៉ុន្តែ សម្រាប់អ្នកកើតជំងឺវង្វេងវង្វាន់ គាត់លែងធ្វើការផ្ទះជាប្រចាំថ្ងៃកើតដោយខ្លួនឯង លែងចេះប្រើប្រាស់របស់របរខ្លួនឯង។ ជួនកាលទៀត សូម្បីតែត្រូវដើរទៅកាន់កន្លែងដែលធ្លាប់ស្គាល់ច្បាស់ ក៏ទៅមិនដល់ផង។ រឿងលុយកាក់ ថវិកា ចាត់ចែងចាយមិនចេញទេ។ ច្របូកច្របល់ ច្រលំពេល ច្រលំកន្លែង តើអ្វីជាសញ្ញាចាស់ធម្មតា ៖ អាចភាន់ភាំង មិនចាំថ្ងៃ មិនចាំពេលនៅគេសួរ តែគេទៅផុតឬក្រោយមកបន្តិច នឹកឃើញឡើងវិញ តែ ចំពោះអ្នកមានរោគសញ្ញាជំងឺវង្វេង គ្មានឡើយការគិតការចាំការស្តីទាក់ទងនឹងពេលវេលា ថ្ងៃខែឆ្នាំរដូវ រយៈកាលប៉ុន្មានក៏មិនដឹង។ បុគ្គលមានជំងឺអាចមិនយល់នូវអ្វីដែលកើតឡើងកន្លងយូរថ្ងៃ និងមិនយល់ ឬក៏ភ្លេចថាហេតុអ្វី គាត់មកដល់ដំណាក់កាលនេះ ពីពេលណា និងយ៉ាងដូចម្តេច និងមិនដឹងថាខ្លួនឯងនៅទីណាផងទេ។ ពិបាកយល់ពីរូបភាព ពីទីតាំង តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ស្រវាំងភ្នែក មើលមិនច្បាស់ មើលមិនយល់ព្រោះភ្នែកឡើងបាយ តែ សម្រាប់អ្នកខ្លះ ភ្នែកមានបញ្ហា គឺជាសញ្ញារោគនៃជំងឺវង្វេង។ អ្នកជំងឺអាចពិបាកអាន ពិបាកវាយតម្លៃចម្ងាយ អាចពិបាកកំណត់ពណ៌ កំណត់ពន្លឺ ... អ្វីដែលគាត់មើលឃើញ និងការគិតខុសគ្នាស្រលះ។ អ្នកជំងឺអាចមើលរូបខ្លួនឯងក្នុងកញ្ចុះឆ្លុះថាជាមនុស្សម្នាក់ ផ្សេងទៀត មិនស្គាល់ថាជារូបខ្លួនឯងទេ។ និយាយស្តីមិនចប់ឃ្លា ឬនិយាយចេះតែខុស តើអ្វីជាសញ្ញាចាស់ធម្មតា ? ដល់ពេលវ័យចំណាស់ទៅ ជួនកាលអាចរកនឹកមិនឃើញនូវពាក្យអ្វីមួយ ដែលខ្លួនចង់និយាយ ចង់ប្រើ ប៉ុន្តែ សម្រាប់អ្នកមានជំងឺវង្វេងវង្វាន់ គាត់អាចមានការលំបាកក្នុងការនិយាយស្តីតែម្តង និយាយមិនចប់ឃ្លា មិនអាចឆ្លើយឆ្លងជាមួយដៃគូកិច្ចសន្ទនា ដោយត្រឹមត្រូវ សួរឆ្វេងឆ្លើយស្តាំ គេនិយាយគោ គាត់និយាយអំពីក្របីតែម្នាក់ឯង ឬនិយាយឃ្លា/រឿងដដែលៗ។ ជួនកាលទៀតអ្នកមានជំងឺវង្វេង លែងស្គាល់ពាក្យឬមិនអាចរកពាក្យមកនិយាយឱ្យចំនូវអ្វីដែលគាត់ ឬហៅទេ ហៅនាឡិកាដៃ ជានាឡិកាប៉ោល ។ល។ និង។ល។ ភ្លេច លែងចេះរៀបរយ តើ អ្វីជាសញ្ញាមនុស្សចាស់ ? ភ្លេចរបស់របរអ្វីមួយ ឬដាក់ចោលរបស់របរអ្វីមួយមិនត្រូវកន្លែងដើម តែអាចរកនឹកឃើញវិញដោយខ្លួនឯង ព្រោះមានសមត្ថភាពរំលឹកដាននូវអ្វីដែលបានធ្វើកន្លងមក ប៉ុន្តែ បើជាអ្នកវង្វេងវង្វាន់វិញ អ្នកជំងឺអាចយករបស់របរទៅប្រើប្រាស់របស់ខ្លួន ទៅទុក ទៅលាក់នៅក្នុងកន្លែងណាមួយដែលគ្មាននរណានឹកស្មានដល់ ក្នុងកន្លែងមិនគួរគប្បី។ ជួនក៏លាក់បាត់រហូតតែម្តង ហើយមិនអាច មិនចេះនឹករកឃើញវត្ថុនោះវិញបានទេ ! មិនដឹងថាខ្លួនគាត់ផ្ទាល់ជាអ្នកធ្វើឱ្យបាត់ដោយខ្លួនឯងទេ។ ហើយមិនអាចរកនឹកបកថយក្រោយវិញបានឡើយ។ បើបាត់មិនឃើញពីភ្នែក នៅនឹងភ្នែកសោះ ក៏អ្នកជំងឺវង្វេងអាចចោទថាគេលួចរបស់គាត់ទៀត។ សកម្មភាពបែបនេះមានកើតកាន់តែញឹកញាប់ឡើងៗ។ ពិចារណាចេះតែខុស តើអ្វីជារោគសញ្ញាមនុស្សចាស់ ? គិតស្មានខុស ស្មានទាបជាងការពិតម្តងម្កាល ប៉ុន្តែ ចំពោះបុគ្គលមានជំងឺវង្វេង គឺជាការប្តូរផ្លាស់ទាំងស្រុងនៃការគិត នៃការសម្រេចចិត្ត។ ឧទាហរណ៍ ក្នុងបញ្ហាលុយកាក់ អ្នកជំងឺអាចធ្វើការវាយតម្លៃខុសទាំងស្រុង លែងដឹងតម្លៃនេះលុយ ឱ្យគេច្រើន ព្រោះគិតស្មានតែតិច។ លែងចេះប្រយ័ត្នប្រយែងខ្លួន លែងដឹងស្អាត ឬកខ្វក់។ ទៅបន្ទោរបង់ អត់លាង ដោយគិតស្មានថាធ្វើហើយ។ លែងដឹងថាកំរិតអនាម័យខ្លួនមានត្រឹមណា។ ដកខ្លួនចេញពីសង្គម តើ រោគចាស់មានសញ្ញាដូចម្តេច ? មានអារម្មណ៍ខ្ជិល នឿយណាយ មិនសូវចង់បំពេញការងារ ក្នុងវិជ្ជាជីវៈ ការងារក្នុងគ្រួសារ ឬសង្គម ប៉ុន្តែ សម្រាប់អ្នកមានជំងឺវង្វេងវង្វាន់ គេអាចចាប់ផ្តើមដោយការដកខ្លួនចេញលែងធ្វើសកម្មភាពលំហែ សង្គម កីឡា តាមទម្លាប់ ឬគម្រោងការងាររបស់ខ្លួនផ្ទាល់ តែម្តង។ នៅក្នុងក្រុមជាមួយគេឯង អ្នកជំងឺអាចលែងធ្វើអ្វីទាន់គេ លែងស៊ីចង្វាក់ យូរទៅអាចគេចចេញពីគេ ផ្តាច់ទំនាក់ទំនងជាមួយសង្គមតែម្តង។ ប្តូរអារម្មណ៍ និងបុគ្គលិកលក្ខណៈ តើ អ្វីជារោគសញ្ញាចាស់ ? ចាស់ធម្មតា គ្មានជំងឺ មិនងាយធ្វើអ្វីប្តូរខុសទម្លាប់ ធ្លាប់ធ្វើយ៉ាងដូចម្តេច គឺធ្វើយ៉ាងនោះហើយ បើនរណាមកផ្តាច់ទម្លាប់គាត់ គឺមិនបានទេ ! ប៉ុន្តែចរិត និងបុគ្គលិកលក្ខណៈរបស់មានផ្ទុកជំងឺវង្វេងវង្វាន់វិញ អាចប្តូរផ្លាស់ណាស់។ គាត់អាចក្លាយជាមនុស្សមិនច្បាស់លាស់ មានមន្ទិល មានការថប់បារម្ភ ខកចិត្តចិត្ត និងប្តូរផ្លាស់ក្រលាប់ចាក់ ភ្លាមភ្លែត មិនថានៅផ្ទះ នៅកន្លែងធ្វើការ នៅផ្ទះគេ ឬនៅកន្លែងប្លែកណាមួយដែលគាត់មិនពេញចិត្ត។ វិធីការពារឱ្យក្រកើតជំងឺវង្វេងវង្វាន់ នៅ ជំងឺAlzheimer គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចខ្លាំងជាងគេ លំដាប់ទីពីរបន្ទាប់ពីជំងឺមហារីក។ ការភ័យខ្លាចនេះ ក៏ព្រោះតែមួយចំណែក មកពីជំងឺនេះបានធ្វើឱ្យយើងបាត់បង់ឯករាជ្យ ហើយជាពិសេសទៅទៀត គ្មានទេថ្នាំសម្រាប់ព្យាបាល ! រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញត្រឹមតែថ្នាំសម្រាប់ពន្យារពេល កុំឱ្យអាការៈសញ្ញាភ្លេចវង្វេងធ្លាក់ដុនដាបលឿនខ្លាំងពេកតែ ប៉ុណ្ណោះ។ ហើយថ្នាំនោះទៀតសោត នៅមានប្រសិទ្ធិភាពមិនប្រាកដប្រជាប៉ុន្មានឡើយ។ តែជាសំណាង ល្អ ឥទ្ធិពលនៃជំងឺវង្វេងវង្វាន់អាចពន្យឺតបាន។ មានការសិក្សាជាច្រើនបានផ្តល់សេចក្តីសង្ឃឹមនិងគួរឱ្យលើកទឹក ចិត្តថា ការការពារមានតួនាទីសំខាន់ណាស់ នៅក្នុងការទប់ស្កាត់ជំងឺAlzheimer តាំងពីនៅក្មេង។ ពាក្យថាទប់ស្កាត់ មិនមែនជាការទប់ស្កាត់កុំឱ្យមានដំបៅស៊ីកោសិកាប្រព័ន្ធប្រសាទឱ្យ រួមតូចទេ តែជាការទប់ស្កាត់កុំឱ្យឆាប់កើតជំងឺនេះ។ បើតាមរបាយការណ៍របស់មូលនិធិដើម្បីស្រាវជ្រាវវេជ្ជសាស្ត្រ ចេញផ្សាយជាសាធារណៈនៅខែកញ្ញានេះ មានកត្តា៦យ៉ាងដែលអាចជួយការពារជំងឺវង្វេងវង្វាន់ ៖ • កាត់បន្ថយគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូង • ចៀសវាងកុំឱ្យមានជំងឺស្ត្រេសរ៉ាំរ៉ៃ • អនុវត្តជាប្រចាំការបញ្ចេញកម្លាំងកាយសម្បទា ធ្វើកីឡា • ប្រកាន់ យករបបអាហាតត្រឹមត្រូវ ៖ បរិភោគបន្លែបៃតងរាល់ពេល ទទួលទានផ្លែឈើជារុក្ខជាតិស៊ីផ្លែមូលតូច ពណ៌ក្រហមក្រមៅ និងពិសេសត្រី • បង្កើនសកម្មភាពលំហែ • រក្សាទំនាក់ទំនង សង្គមល្អ មានមិត្តមានភក្តិ ជួបគេជួបឯង មានគ្នាជជែក ពិភាក្សា ពិចារណា តស៊ូមតិគ្នា អានសៀវភៅ រៀនភាសាបរទេស។ ប្រភព៖

Wednesday, October 25, 2017

អតីតៈទូតជប៉ុនប្រចាំកម្ពុជាណែនាំមន្ទីពេទ្យព្យាបាលអ្នកជំងឺដោយអាវុធគីមីនៅភ្នំពេញ

ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះ​នៅទីបញ្ជាការសុីម៉ាក់​ ឯ.ឧ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាជាមួយឯ.ឧ​ TAKAHASHI Fumiaki​អតីតៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា​ ហើយបច្ចុប្បន្នជាប្រធានសមាគមកម្ពុជា-ជប៉ុន។​ ឯ.ឧ​ ហេង រតនា បានសរសេរនៅលើ Facebook Page របស់ឯ.ឧថា ឯ.ឧ​ TAKAHASHI Fumiaki​មានគំនិតច្រើនលើការងារអភិវឌ្ឍន៍​កម្ពុជា​ ហើយឯ.ឧមានអនុស្សាវរីយ៍ច្រើនជាមួយអង្គភាពសុីម៉ាក់ច្រើន។​ ទន្ទឹងនឹងនេះ ឯ.ឧ​ TAKAHASHI Fumiaki​ បានណែនាំឯ.ឧ ហេង រតនា និងមន្ត្រីស៊ីម៉ាក់មួយចំនួនអោយស្គាល់លោក​ Hideaki Aratani ជា​អភិបាលនៃមន្ទីរទេព្យ Sunrise Japan នៅភ្នំពេញ​ផងដែរ​ ដែលលោក មានជំនាញ​ព្យាបាលអ្នក​ជម្ងឺប៉ះពាល់ដោយសារអាវុធគីមីផងនិងធ្លាប់គ្រប់គ្រងបោសសំអាតអាវុធគីមីរបស់ជប៉ុនដែលទាហានជប៉ុនបានបន្សល់នៅលើទឹកដីចិនផងដែរ។​ ការណែនាំគ្រូពេទ្យជំនាញព្យាបាលអ្នកជម្ងឺប៉ះពាល់ដោយអាវុធគីមីនេះ គឺបន្ទាប់ពីស៊ីម៉ាក់រកឃើញមានអាវុធគីមី នៅភូមិសាស្ត្រ វត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលគេជឿថា អាវុធគីមីទាំងពីធុងដែលស៊ីម៉ាក់បានបោសសម្អាតនោះគឺមានប្រភពមកពីសហរដ្ឋអាមេរិច ដែលគេបានប្រើប្រាស់ទំលាក់ពីលើយន្តហោះកាលជំនាន់សង្គ្រាមវៀតណាមនៅចន្លោះ​ឆ្នាំ១៩៦៣ ដល់១៩៧៥។ នេះជាសញ្ញាល្អប្រសិនបើភាគីជប៉ុនជួយប្រជាជនកម្ពុជាយើងដែលរងផលប៉ះពាល់ដោយសារសំណល់នៃអាវុធគីមីដែលសល់ពីសង្រ្គាមនេះ។ ប្រជាជនកម្ពុជាដែលរងគ្រោះដោយសារអាវុធ​គីមី​ អាចធូរស្រាលក្នុងការចំណាយលុយព្យាបាល ប្រសិនបើមានការផ្តល់ជំនួយ ឬកិច្ចសហការណាមួយពីប្រទេសទាំងពីរ ឬពីដៃគូការងារនេះ។

វិធីងាយៗដើម្បីបំបាត់ក្លិនក្លៀក

បញ្ហា​ក្លិន​ក្លៀក​មិនល្អ គឺជា​រឿង​អាម៉ាស់​មួយ សម្រាប់​បុរស និង​ស្ត្រី​។ ​វា​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​ជំនឿ​ចិត្ត និង​ប៉ះពាល់​ដល់​ទំនាក់ទំនង របស់​អ្នក​ទៀតផង​។ តើ​ធ្វើ​យ៉ាងម៉េច ដើម្បី​បំបាត់​បញ្ហា​នេះ​? ដំបូង តើ​អ្នក​ឆ្ងល់​ដែរ​ទេ​ថា តើ​ក្លិន​ក្លៀក​មិនល្អ បណ្ដាលមកពី​អ្វី​? ក្លិន​ក្លៀក​មិនល្អ (​ក្លិន​សា​) អាចបណ្ដាលមកពី​មូលហេតុ ៣​សំខាន់ គឺ តំណពូជ ការ​ពាក់អាវ​ត​គ្នា និង​ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។​ ​សម្រាប់​អ្នក​ដែល​កំពុង ប្រឈម​នឹង​បញ្ហា​នេះ អ្នក​គួរតែ​ជៀសវាង ការប្រើប្រាស់​ទឹកអប់​ ព្រោះថាការប្រើប្រាស់​ទឹកអប់ អាច​បំបាត់​ក្លិន​តែ ៣-៤​ម៉ោង តែ​ប៉ុណ្ណោះ ប៉ុន្ដែ​នៅពេលដែល​អ្នក បែកញើស​មក ក្លិន​នឹង​អាក្រក់​លើស​ដើម​។ ចំណែកឯ​ការប្រើ​រ៉ូ​អន​វិញ អាចជួយ​កាត់បន្ថយ ធុំក្លិន​ក្លៀក​ក៏ពិតមែន ក៏ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ក្លៀក​របស់​អ្នក​ខ្មៅផងដែរ​។​ ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួន​ដែលយើងអាចអនុវត្ដដើម្បី បញ្ជៀសក្លិនក្លៀកបាន។ ១. វិធីសាស្រ្ដបែបធម្មជាតិ ដោយគ្រាន់តែ យក​ក្រូចឆ្មារ ខ្ញី ឬ​សាច់ជូរ ជូត​សម្អាត​ក្លៀក​របស់​អ្នក ១​ថ្ងៃ ២​ដង​ ក៏បានដែរ។ ២. វិធីសាស្រ្ដបែបវិទ្យាសាស្ដ្រ ការព្យាបាល​តាម​វិទ្យាសាស្ត្រ ដោយ​បាញ់​កាំរស្មី ឡាស៊ែរ និង​ប្រើប្រាស់​សាប៊ូ ឬ​ផលិតផល ដែល​ណែនាំ​ដោយ​អ្នកជំនាញ គឺជា​វិធី​មួយ ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​បំផុត​។​ ៣. ប្រើប្រាស់វិធីសាស្រ្ដផ្សេងៗ ក្នុងវិធីសាស្រ្ដមួយនេះគឺមាន បួនវិធីសាស្រ្ដបញ្ចូលគ្នា (បរទេស) (១)ផឹកទឹក​ឲ្យ​បាន ៨​កែវ ក្នុង​មួយថ្ងៃ​។ កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ផ្អាប់ និង​កាហ្វេ​។​ (២) ​ងូតទឹក​មួយថ្ងៃ ២​ដង។ អ្នក​អាច​ប្រើ​ទឹក​ប៉េងប៉ោះ ស្រស់​យកមក​លាប​ក្លៀក ទុក​រយៈពេល ១៥​នាទី នៅពេល​ងូតទឹក​។​ (៣)ជៀសវាង​ការ​ពាក់អាវ​ដដែលៗ ពីរដង​ជាប់​គ្នា​។ បោក​សម្អាត​អាវ​របស់​អ្នក ឲ្យ​ស្អាត​ជាប្រចាំ​។​ (៤)គួរ​ពាក់អាវ​ណា ដែល​មិន​រឹប​ពេក ព្រោះ​ដើម្បី​ងាយស្រួល ឲ្យ​ស្បែក​របស់​អ្នក​ដកដង្ហើម​៕

កម្ពុជា​-​វៀតណាម ព្រមព្រៀង​ដោះ​ដូរ​ដី​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ដោះ​ដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ការ​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដែល​ក្រសួងការបរទេស​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៦ ជា​ភាសា​វៀតណាម តាម​គេហទំព័រ​របស់​ខ្លួន​បានឱ្យ​ដឹង​ថា ភាគី​ទាំង​២ កម្ពុជា​-​វៀតណាម បាន​ពិភាក្សា​អំពី​ការ​ដោះ​ដូរ​ដី​តាម​អនុស្សរណៈ​យោគយល់​គ្នា​(MOU) នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២ ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​ក្នុង​បញ្ហា​បោះបង្គោល​ព្រំដែន​នេះ​ដែរ ។

ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋ វ៉ា គឹ​ម​ហុង ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែតុលា ថា តំបន់​ដែល​ត្រូវ​ដោះ​ដូរ​ជាមួយ​ភាគី​វៀតណាម គឺជា​ដី​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ដី​វៀតណាម​។ លោក​ថ្លែង​ថា ដី​ដែល​ត្រូវ​ដោះ​ដូរ​នោះ ស្ថិត​នៅ​ក្នុង​ខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម ។

លោក វ៉ា គឹ​ម​ហុង ពន្យល់​ថា ការ​ដោះ​ដូរ​ដី​តាម MOU នេះ លុះត្រា​ដី​នោះ​នៅ​ក្នុង​ខេត្ត​ជាប់​គ្នា ប៉ុន្តែ​បើ​ខេត្ត​នោះ​រក​ដី​ដូរ​មិន​បាន ទើប​មានការ​ពិចារណា​រក​កន្លែង​ផ្សេង​នៅ​តាម​តំបន់​ជិត​ៗ​នោះ ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ដោះ​ដូរ​នេះ ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​បាត់បង់​ភូមិករ ដីស្រែ​ចម្ការ​របស់​ខ្លួន​ដែល​កំពុង​រស់នៅ ប៉ុន្តែ​ជា​ដី​ដែល​ស្ថិត​ក្នុង​ដែនដី​របស់​វៀតណាម ។

ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ឡេ ហ្វា​យ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុក​គណៈកម្មការ​ព្រំដែន​ជាតិ ។ ឯ​ភាគី​កម្ពុជា គឺ​ប្រធាន​គណៈកម្មការ​ព្រំដែន លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ក្រៅពី​នេះ​ក៏​មាន​តំណាង​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំង​២​ចូលរួម​ផង​ដែរ ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​បាន​បង្ហាញ​ថា មក​ដល់​ពេល​នេះ ភាគី​ទាំង​២​សម្រេច​បាន​៨៣​ភាគរយ​នៃ​ការងារ​បែងចែក​ព្រំដែន និង​បោះបង្គោល​ព្រំដែន និង​បន្ត​អនុវត្ត​សន្ធិសញ្ញា​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​ដើម្បី​បញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ឆាប់ និង​អនុវត្ត​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ។

ភាគី​ទាំង​២ ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​លើ​បញ្ហា​បោះបង្គោល​ព្រំដែន ហើយ​ក៏​បាន​ឯកភាព​សហការ​សាងសង់​ស្ពាន​ថ្មី​នៅ​តំបន់​ដាក់​ដាំ​ជំនួស​ស្ពាន​ចាស់ ដើម្បី​ជំរុញ​ការ​សហការ​ផ្លាស់​ប្ដូរ​វប្បធម៌ សេដ្ឋកិច្ច រវាង​មូលដ្ឋាន​ទាំង​២ ។

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក​ទេស​រដ្ឋមន្ដ្រី វ៉ា គឹ​ម​ហុង ដែល​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ដកស្រង់​ប្រសាសន៍ បាន​បញ្ជាក់​បន្ថែម​ថា ភាគី​ទាំង​ពីរ​ពិតជា​បាន​ឯកភាព​គ្នា​ដូច​អ្វី​ដែល​ជា​ការ​បង្ហាញ​របស់​ភាគី​វៀតណាម​មែន​។ ទោះបី​ភាគី​វៀតណាម​បង្ហាញ​កំណត់​ហេតុនេះ​ជា​សាធារណៈ​មែន ប៉ុន្តែ​លោក​ទេស​រដ្ឋមន្ដ្រី ថ្លែង​ថា ជា​គោលការណ៍ ភាគី​កម្ពុជា​មិន​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ​ទេ ។

លោក វ៉ា គឹ​ម​ហុង មាន​ប្រសាសន៍​ថា ក្រោយ​ពី​រូប​លោក​ចុះហត្ថលេខា​លើ​ការ​ព្រមព្រៀង​នេះ​ហើយ លោក​ត្រូវ​បញ្ជូន​ទៅ​សម្តេច​តេ​ជោ​យក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ត ។ បើ​តាម​លោក​ទេស​រដ្ឋមន្ដ្រី រឿង​នេះ​អាច​នឹង​ត្រូវ​ឆ្លងកាត់​ការ​សម្រេច​ពី​រដ្ឋសភា​ថែម​ទៀត​ផង ។

ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹ​ម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ខណៈ​ដែល​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ជា​ផ្លូវការ​។

គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម បាន​ឯកភាព​ឲ្យ​ក្រុមការងារ​ពិសេស​វៀតណាម​-​កម្ពុជា ជួប​គ្នា​នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ ដើម្បី​កំណត់​ឲ្យ​ច្បាស់លាស់​នូវ​ដី​ពិតប្រាកដរ​បស់បង្គោល​ព្រំដែន ដូច​ជា​នៅ​ខេត្ត​ដាក់​ឡាក់ មណ្ឌលគិរី តៃ​និ​ញ ស្វាយ​រៀង​ជាដើម ។ បន្ទាប់​ពី​កំណត់​បាន​ទីតាំង​ច្បាស់លាស់​ហើយ នឹង​ប្រគល់​ការងារ​ទាំងនេះ​ឲ្យ​អាជ្ញាធរ​ព្រំដែន​បោះបង្គោល ។

គូរ​រំឭក​ថា ក្នុង​ជំនួប​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា​កន្លង​ទៅ ភាគី​វៀតណា​ម​បាន​យល់ព្រម​ទទួលយក​ការ​តវ៉ា​របស់​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​ចូល​អធិបតេយ្យភាព​កម្ពុជា ទៅ​ជជែក​ពិភាក្សា​ជាមួយ​អន្តរក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម ។ ក្នុង​កិច្ចប្រជុំ​លើក​នោះ​ដែរ ភាគី​កម្ពុជា​ក៏​បង្ហាញ​គោល​ជំហរ​រឹង​មាំ​ឯករាជ្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ។

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​-​កម្ពុជា លោក ឡេ ហ្វា​យ ជុង ថ្លែងប្រាប់​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋមន្ដ្រី វ៉ា គឹ​ម​ហុង ថា វៀតណាម​នឹង​ជូនដំណឹង​ត្រឡប់​មក​វិញ បន្ទាប់​ពី​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​កំពូល​រដ្ឋាភិបាល​វៀតណាម លើ​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​កម្ពុជា ។

ចាប់​ខែតុលា ឆ្នាំ​២០១១ រហូត​មក​ដល់​ខែសីហា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​និង​លិខិតតវ៉ា​ពី​ការ​រំលោភ​ចូល​ទឹកដី​កម្ពុជា​ទៅ​រដ្ឋាភិបាល​វៀតណាម មិន​តិច​ជាង​២៣​លើក​ឡើយ ។ បញ្ហា​ដែល​ត្រូវ​បាន​លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​លើក​នោះ​មាន​ដូច​ជា ការ​សាងសង់​ប៉ុស្តិ៍​យាម​របស់​វៀតណាម ក្នុង​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​ចប់ (​តំបន់​ស​) ការ​សាងសង់​អគារ ការ​ជីក​ស្រះ ការ​ធ្វើ​ផ្លូវ​ដែល​ភាគី​កម្ពុជា អះអាង​ថា វៀតណាម​បាន​ធ្វើ​លើ​ទឹកដី​កម្ពុជា ការ​បោះបង្គោល​ព្រំដែន និង​សំណើសុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង ៕

​ប្រភព៖

Tuesday, October 24, 2017

ផឹកស្រាបៀរសាច់ស្អាត ?

មានក្រុមហ៊ុនជាច្រើនបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនមិនថាមតាមកញ្ចក់ទូរទស្សន៍ តាមវិទ្យុ ការដាក់ផ្សាយតាមផ្ទាំងBanner ឬ poster នៅតាមទីសារធារណៈ ដូចជាផ្លូវថ្នល់ សួនច្បារ ជាហួរហែរឥតស្រាក់ស្រាននោះឡើយ អំពីគុណភាពនិងសារប្រយោជន៍នៃស្រាបៀររបស់ក្រុមហ៊ុនរបស់គេ ជាពិសេសដែលយើងឃើញឡើងជ្រិញនោះគឺនៅប្រទេសកម្ពុជាយើងនេះឯង គឺថាជារៀងរាល់នាទីគឺតែងបានឃើញឬលឺអំពីការផ្សាយពាណិជ្ជកម្មស្រាបៀរ។ នៅពេលពួកគេផ្សាយ គេបានប្រើប្រាស់នារីស្រស់ស្អាតៗនិងមានវ័យក្មេងៗ ដើម្បីដើរធ្វើពាណិជ្ជកម្មស្រាបៀររបស់គេ ដែលជាហេតុគួរជាទីទាក់ទាញអារម្មណ៍ពីមនុស្សម្នារក្នុងសង្គម ជាពិសេសគឺពួកប្រុសៗតែម្តង។

នៅរាល់ពេលពួកគេផ្សព្វផ្សាយអំពីស្រាបៀររបស់គេ គេតែងលើកតែពីចំនុចល្អ ដោយមិនបាននិយាយពីផលប៉ះពាលបណ្តាលមកពីផឹកស្រាបៀរនោះឡើយ។ ក្រុមហ៊ុនខ្លះផ្សាយថា ទទួលទានស្រាបៀរគេហើយ វានឹងធ្វើអោយអ្នកផឹកហ្នឹងមានកម្លាំងខ្លាំងខ្លា ខ្លះថាព្យាបាលជំងឺក្រះ ខ្លះថាសម្រួលដល់ការរំលាយអាហារ ខ្លះអួតពីរង្វាន់ឡាន ម៉ូតូ ដំណើរកម្សាន្តនៅក្នុងនិងក្រៅប្រទេស និងរបស់របរប្រើប្រាស់ និងខ្លះទៀតថាពេលទទួលទានហើយនឹងមានសុខភាពល្អ ខ្លះថានឹងធ្វើអោយសម្រស់ស្អាតជាងមុន សាច់ស សាច់ហ្មត់រលោង សាច់ស្អាតជាដើម ចំណែកឯក្រុមហ៊ុនខ្លះវិញ គេបានលើកសរសើរស្រាបៀរខ្លួនថាជាស្រាបៀរពេញនិយម ញ៉ាំទៅធ្វើអោយជីវិតអ្នកផឹកហ្នឹងទាន់សម័យ។ល។ មើលយួរៗទៅពិតជាគួរអោយ​ចង់​សើចមែនទែន។

ឩទាហរណ៍ជាក់ស្តែង កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនស្រាបៀរជប៉ុន បានចេញលក់ស្រាបៀរ Precious ជាមួយការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញបំផុតគឺ "ញ៉ាំស្រាបៀរសាច់ស្អាត" ។ តើស្រាបៀរអាចធ្វើស្បែកល្អបានយ៉ាងដូចម្តេច ?! ក្រុមហ៊ុនបានពន្យល់ថានៅក្នុងស្រាបៀររបស់គេ មានផ្ទុកសារធាតុ Collagène ជាតិប្រូតេអ៊ិនម្យ៉ាងជួយពន្យឺត និងធ្វើឱ្យស្បែក មានសម្រស់ល្អ។

ប៉ុន្តែបញ្ហានៅត្រង់ថា ការលេបការផឹកជាតិកូលាហ្សែនចូលតាមមាត់ទៅ វាមិនអាចជ្រាបចូលដល់ស្បែក ឬស្បែកអាចទាញយកជាតិនេះបាននោះទេ។ ដើម្បីឱ្យសារធាតុប្រូតេអ៊ីន កូឡាហ្សែន ជះឥទ្ធិពលដល់ស្បែកបាន ដរាបណាតែវាត្រូវផលិតដោយកោសិកា ឬមានការចាក់បញ្ចូលសារធាតុនោះទៅក្នុងស្បែក។ ការផ្សាយពាណិជ្ជកម្មបែបនេះ ជាការបោកប្រាស់ ហើយបើអស់លោកលោកស្រីណាស្ម័គ្រទទួលទានស្រាបៀរ លោកអ្នកងាយធ្លាក់ក្នុងភាពញៀន ប្រមឹក ច្រើនជាងបាត់ជ្រួញហើយ៕

ស្រាបៀរជាប់សង្ស័យបង្កជំងឺរលាកសន្លាក់ឆ្អឹង

នៅ​ឆ្នាំ​២០១៥ អ្នកស្រាវជ្រាវសាកលវិទ្យាល័យណុតធីងហ្កាម បានសាកសួរមនុស្សពីរក្រុម ៖ មួយក្រុមជាអ្នកមានជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ និងមួយក្រុមទៀតជាមនុស្សជាមានសុខភាពល្អ អាយុពី៤៥ឆ្នាំទៅ៨៦ឆ្នាំ។ ក្រុមអ្នកមានជំងឺសុទ្ធតែជាអ្នកទទួលទានសុរាទាំងអស់ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។ ជាងនេះទៅទៀត ក្នុងចំណោមក្រុមអ្នកជំងឺនោះ មួយភាគធំជាអ្នកមានចំណូលចិត្តប្រព្រឹត្តពិសារបៀរ។ គ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលទេ ព្រោះថាភេសជ្ជៈមួយប្រភេទនេះ សម្រួលឱ្យងាយឡើងទម្ងន់ ដែលប្រៀបដូចជាបានបង្កើនគ្រោះហានិភ័យឱ្យងាយមានជំងឺរលាកសន្លាក់។

ដើម្បីអាចចេញសេចក្តីសន្និដ្ឋានបូកសរុបលទ្ធផលនៃការសិក្សាបាន អ្នកស្រាវជ្រាវបានផ្តោចចំណាប់អារម្មណ៍លើបរិមាណស្រាបៀរដែលក្រុមអ្នកជំងឺនោះទទួលទានក្នុងមួយសប្តាហ៍ៗ។ ជនណាដែលផឹកស្រាបៀរពី៨ទៅ១៩កែវ (កែវស្តង់ដារ ២៥០ម.ល.) ក្នុងមួយសប្តាហ៍ និងមានអាយុពី២១ទៅ៥០ឆ្នាំ ហានិភ័យកើតជំងឺរលាកសន្លាក់ឆ្អឹងបានកើនឡើងពី ៤ទៅ ១១៥% ច្រើនជាងអ្នកមិនបរិភោគសោះ។ បរិភោគបៀរចាប់ពី១០កែវឡើងទៅក្នុងអាទិត្យ កំណើនគ្រោះថ្នាក់កើតជំងឺឆ្អឹងឡើងខ្ពស់ខ្លាំងដល់ទៅ +៤៥%ទៅ ២១៩%។

អ្នកស្រាវជ្រាវទទួលយកលទ្ធផលប្រកបដោយភាពប្រុងប្រយ័ត្ននៅឡើយ ព្រោះតែការសិក្សានេះផ្អែកទៅលើហេតុការណ៍ដែលបានកើនឡើងរួចទៅហើយ តាមរយៈសំណួរចម្លើយផ្តល់ដោយអ្នកជំងឺផ្ទាល់ ឬពីក្រុមគ្រួសារ។ ដូច្នេះវាអាចមានការឆ្លើយបំផ្លើស ឬចម្លើយបង្រួម។ យ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវបានប្រាកដចិត្តខ្លាំង អំពីផលវិបាកជាយថាហេតុបង្កឡើងដោយស្រាបៀរ ព្រោះនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវមិនបានរាប់ និងគិតបញ្ចូលអ្នកជំងឺដែលមានទទួលទានពពួកស្រាផ្សេងៗទៀតឡើយ។

តាមរយៈលទ្ធផលទទួលបាននេះ ស្រាបៀរបានក្លាយជាជនជាប់ចោទកាន់តែខ្លាំងថាជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកសន្លាក់ឆ្អឹង ពីព្រោះអ្នកឯកទេសអាចរកឃើញ សមតិកម្មជាចំណងភ្ជាប់សម្រាប់មកធ្វើការបកស្រាយពន្យល់បានយ៉ាងជាក់លាក់ ៖ ការទទួលទានស្រាបៀរ ទំនងជាបង្កើនអត្រាជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ នៅពេលណាជាតិអាស៊ីតអ៊ុយរិចឡើងខ្ពស់ នោះវានឹងទៅពន្លឿនភាពសឹករិចរឹលនៃសន្លាក់។ ហេតុដូច្នេះហើយទើបពួកគេងាយរងគ្រោះកើតជំងឺរលាកសន្លាក់។

Monday, October 23, 2017

តើពិតទេ ស្រាបៀរធ្វើអោយអ្នកផឹកធាត់ជ្រុល?

មាន​តែ​ផលិត​ផល​ឧបភោគ​បរិភោគ​ពពួក​ស្រាបៀរ និងសុរាទេ ដែល​គ្មាន​ដាក់​ផ្លា​ក​លម្អិត​អំពី​ធាតុផ្សំ និង​កំរិត​ថាមពល​ផ្តល់​ដោយ​ភេសជ្ជៈ​នោះ​ទេ។ ជា​ទូទៅ​អ្នក​លក់​ស្រាបៀរ​តែង​ឃោសនា​អួត​អាង​ថា​ស្រាបៀរមិន​សូវ​ផ្តល់​ថាម​ពល និង​មិន​ធ្វើ​ឱ្យ​ធាត់​ទេ។ ពាក្យ​សំអាង​នេះ​មិន​ខុស​ឡើយ ! ព្រោះថា ក្នុង​១០០​មីល្លី​លីត្រ ស្រាបៀរ​វាផ្តល់​ថាម​ពល​ប្រមាណ​៤៦​គីឡូ​កា​ឡូ​រី ស្រា​ក្រហម វីស្គី។

ក៏ប៉ុន្តែ​នៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង តើនរណា​ទទួល​ទាន​ស្រាបៀម្តង​១០០​មីល្លី​លីត្រ? ស្រាបៀរ​ដាក់​ជូន​ភ្ញៀវ​មួយ​កែវ​ស្តង់​ដារ​មានបរិមាណ​ដល់​ទៅ ២៥០មីល្លី​លីត្រ (មួយកំប៉ុង៣៣០ មីល្លីលីត្រ) ដែល​ផ្តល់​ថាម​ពល​ដល់​ទៅ ១២០ គីឡូកាឡូរី​ឯណោះ ទល់​នឹង​១០០Kcal សម្រាប់​ស្រាក្រហម​មួយកែវ (១២៥ម.ល.) ឬ៧០Kcal សម្រាប់​មួយ​កែវ​វីស្គី (៣០ម.ល.)។

នេះ​មិន​មែន​ជា​ការ​ណែនាំ​ឱ្យ​អ្នក​ប្តូរ​ទម្លាប់​ទទួល​ទាន​ស្រាបៀ​ទៅ​ទទួល​ទាន​ស្រា​ក្រហម ឬវីស្គី ឬ​ពពួក​ស្រា​ខ្លាំង​នោះ​ឡើយ តែ​ជា​ការ​ដាស់​ស្មារតី​លោក​អ្នក​ឱ្យ​ជ្រួត​ជ្រាប​អំពី​ផល​វិបាក​នៃ​ស្រាបៀ​ចំពោះ​សរីរាង្គ​កាយ ដោយ​ធ្វើ​ឱ្យ​អ្នក​ចូល​ចិត្ត​ទទួល​ទាន​វា​ឡើង​ទម្ងន់។ ជា​ថ្មី​ម្តង​ទៀត គ្រប់​សារ​ធាតុ​អាល់​កុលសុទ្ធ​តែ​ផ្តល់​ថាមពល​ខ្លាំង។ ក្នុង​មួយ​ក្រាម​អាល់​កុល មាន​ផ្ទុក​ថាមពល​ដល់​ទៅ ៧ គីឡូ​កាល់​ឡូរី ពោល​គឺ​ស្មើ​នឹង​ទទួល​ទាន​ប៊ឺមួយ​ក្រាមដូច​យ៉ាង​នេះ​ដែរ។

ដើម្បី​សម្រួល ការគិត សូមអ្នកដែលនិយម​ពិសារ​ស្រាបៀរ​ទាំង​អស់​ចង​ចាំ​ថា ស្រាបៀរ​កំប៉ុង ឬស្រាបៀរ​ដប ឬកាច់ក្តី វាដែលមានកម្រិត​អត្រាជាតិ​អាល់​កុល ៥% នោះ​គឺវា​ស្មើ​នឹង​មាន​ជាតិ​អាល់​កុលរហូតដល់ ៤៤ក្រាមឯណោះ​។

ដូច្នេះ បើ​យើង​សរុម​មក​វិញ​មក​គឺ​ថា ក្រៅអំពី​ហានិភ័យ​ជួប​គ្រោះ​កើត​ជំងឺ​មហារីក ក្រិនថ្លើម ស្រាបៀអាច​រួម​ចំណែក​យ៉ាង​ខ្លាំង​ឱ្យ​យើង​ឡើង​ទម្ងន់ មាន​ជំងឺ​ធាត់​ជ្រុល និង​មាន​ជំងឺ​សរសៃ​ឈាម​បេះដូងថែម​ទៀត​ផង។

Saturday, October 21, 2017

តើស្រាបៀរអាចផ្តល់ផលល្អចំពោះបេះដូងទេ បើធ្វើកីឡា និងផឹកម្តងម្កាល ?

ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា មនុស្ស​ដែលសកម្ម​ខ្លាំង បញ្ចេញ​ក​ម្លាំង​កាយ​ច្រើន​មែន​ទែន ការ​ទទួល​ទាន​សុរា និង​ស្រាបៀ​បន្តិច​បន្តួច​អាច​ផ្តល់​ប្រយោជន៍​ជា​ការ​ការពារ​បេះដូង! នេះ​បើ​តាម​ប្រសាសន៍​របស់​សាស្ត្រា​ចារ្យ​វេជ្ជ​សាស្ត្រ​ជំនាញ​បេះ​ដូង លោក Jean Pierre Després កាលពីឆ្នាំ២០១១។

សម្រាប់​លោក​សាស្ត្រាចារ្យ បន្សំ​ជីវិត​បែប​សកម្ម និង​ទទួលទាន​ស្រាបៀមាន​កំរិត មិន​មែន​ជា​ការ​បំផ្លាញ​សុខ​ភាព​ទេ។ ប៉ុន្តែ​កំរិត​នៃ​ការ​ទទួល​ទាន​ជាតិ​សុរា​នោះ ត្រូវ​តែ​តិច​តួច និង​សម​ហេតុ​ផល​បំផុត! តិច​រហូត​មិន​បាច់​ទទួល​ទាន​សោះ​តែ​ម្ត​ង​ទើប​ស្រួល​គិត ដើម្បី​បញ្ចៀស​ពាក្យ​ថា ផឹក​ជ្រុល។

សម្រាប់​ក្រុម​មនុស្ស​អ្នកលេង​កីឡា​ដែល​គិត​ថា ការ​ផឹក​ស្រាបៀ​ដើម្បី​ប្រមូល​កម្លាំងអោយ​​បាន​ឆាប់ និងដូច​ជា​បំបាត់​អាការៈ​ស្រេក​ទឹក​បាន​លឿនជា​ដើម​នោះ​ ពួកគេ​គួរ​តែ​ទទួល​ងាក​មក​ធ្វើ​ការ​ទទួល​​ទាន​ទឹក​​ជំនួស​វិញ​ទើប​មាន​គុណ​ប្រយោជន៍​ប្រសើរ​ពិត​ៗ។ ក្រោយ​ពី​បាន​បញ្ចេញ​កម្លាំង​កាយ ខ្លួន​ប្រាណ​យើង​ត្រូវ​ការ​ជាតិ​សំណើម។ ឯជាតិ​អាល់​កុល​ជា​ភ្នាក់​ងារ​ចម្រោះ​ទឹក ជា​មេ​សម្ងួត ! ដូច្នេះ​គេ​មិន​ត្រូវ​ទទួល​ទានស្រាបៀ ឬ ស្រាអ្វី​នោះ​​ទេ ! ស្រាបៀ ​វា​ច្រោះលឿនជាង​ភេសជ្ជៈ​អាល់​កុល​ផ្សេង​ៗ​ទៀត​ខ្លាំង​ណាស់។ បើ​ច្រោះ​កាន់​តែ​លឿន មាន​ន័យ​សរីរាង្គ​​កាយ​ក៏​ឆាប់​ខ្សោះ​អស់​ជាតិ​ទឹក​កាន់​តែ​ឆាប់​ដែរ។​
បើ យើងនិយាយអោយខ្លី និងបញ្ជាក់អោយ​ច្បាស់​ទៅគឹ​ថា ការមិន​ទទួល​ទាន​ស្រាបៀរ ហើយ​បែរ​មក​ទទួល​ទាន​ទឹក​ជំនួស​វិញ នោះ​ទើប​អាច​ផ្តល់​ផល​ល្អ​ចំពោះ​សរីរាង្គកាយ​ព្រោះ​​ការ​​ទទួល​​ទាន​ទឹក​​វា​នឹង​​មិន​ច្រោះលឿន​និង​នោម​ចោល​ដូច​ស្រាបៀ​ឡើយ។ ហើយ​ចំពោះ​សុខ​ភាព​បេះ​ដូង​នោះ​គឺ​ថា វា​ហាក់​ដូច​ជា​ប្រ​ថុយ​ប្រ​ថាន​ណាស់ ដែល​អ្នក​និយម​ស្រាបៀរ​​នាំ​គ្នា​ទទួល​ទាន​ស្រាបៀ​ដើម្បី​អោយ​បេះដូង​មាន​សុខ​ភាព​ល្អ​នោះ ព្រោះ​ថា លោក Jean Pierre Després ធ្លាប់​បាន​ណែ​នាំ​អោយ​ទទួល​ទាំន​ស្រាបៀរ​ក្នុង​កម្រិត​តិច​​បំផុត​ នោះ​ទើប​ស្រាបៀវា​មាន​ប្រយោជន៍​ដល់​សុខ​ភាព​បេះដូង។ ប៉ុន្តែ​អ្ន​កទទួល​ទាន​មិន​ដូច្នេះ​ទេ គឺតែង​តែមួយ​កែវ​ហើយ មួយ​កែវ​ទៀត ព្រោះ​ពួក​ទេ​គិត​ថា​គេ​មិន​ទាន់​ស្រវឹង នៅ​អាច​​ផឹក​បាន​ទៀត ដូច្នេះ​គេ​ថា​នេះ​នៅ​កម្រិត​តិច​នៅ​ឡើង​ដែល​វា​នឹង​ល្អ​សម្រាប់​សុខ​ភាព តែ​លោក Jean Pierre Després មិន​និយាយ​ដូច្នេះ​ឡើយ​។

Tuesday, October 3, 2017

ពិតជាមិនដែលដឹងមែន! វេជ្ជបណ្ឌិត​ជប៉ុន​ម្នាក់​ប្រាប់​ពី​វិធី​លាង​សម្អាត​ឈាម​ឱ្យស្អាត និងអាច​រស់​ដល់​អាយុ១០០ឆ្នាំ

បញ្ហា​​ស្ទះ​​សរសៃ​​ឈាម ឬ​កក​​ឈាម​​ជា​​មូលហេតុ​​ចម្បង​​នាំ​ឱ្យ​​ស្លាប់​​បាន។ ចង់​​លាង​​សម្អាត​​សរសៃ​​ឈាម​​មិន​​ដឹង​​ធ្វើ​​យ៉ាង​ណា។ ដូច្នេះ​​ថ្ងៃ​នេះ​​វេជ្ជបណ្ឌិត​​ជប៉ុន​​នឹង​​ចែក​រំលែក​​ដំណោះ​ស្រាយ​​ជូន​អ្នក​។ អ្នក​​មាន​​ជំងឺ​​ខួរក្បាល​ ឈឺ​ក្បាល​ ជំងឺ​​​បេះ​ដូង​​តែង​តែ​​អាយុ​ខ្លី​។ ដូច​នេះ​​ត្រូវ​​រក្សា​​សុខ​ភាព​​សរសៃ​​ឈាម​​ឱ្យ​​បាន​​ល្អ សុខ​ភាព​​អ្នក​​ក៏​​បាន​​ល្អ​​ដែរ។ សរសៃ​​​ឈាម​​​ជា​​អាយុ​​របស់​​មនុស្ស៖ សរសៃ​​​ឈាម និង​​ឈាម​​ជា​​ផ្នែក​​មួយ​​ដ៏​សំខាន់​​របស់​​រាងកាយ​​ដែល​​ជា​​ជីវិត​​មនុស្ស។ ជំងឺ​​ជា​ច្រើន​​បណ្តាល​​មក​ពី​​សរសៃ​​ឈាម​​កខ្វក់។ ហេតុ​នេះ​​បើ​សិន​​សុខ​ភាព​​សរសៃ​​ឈា​ម​​ល្អ មនុស្ស​​នឹង​​រស់​បាន​​អាយុ​​វែង។

ទទួលទាន​អាហារ​ទាំងនេះ​ដើម្បី​លាង​សម្អាត​សរសៃ​ឈាម
ត្រប់៖ ត្រប់​ត្រូវបាន​គេ​ចាត់ទុក​ជា​អាហារ​ការពារ​សរសៃ​ឈាម​បេះដូង សម្បូរ​វីតាមីន P ដើរតួ​សំខាន់​ជួយ​បន្ទន់​សរសៃ​ឈាម ការពារ​ពី​បញ្ហា​ដាច់​សរសៃ​ឈាម លំហូរ​ឈាម​ច្រើន។
ស្ពៃក្តោប៖ ស្ពៃក្តោប​សម្បូរ​ទៅដោយ​វីតាមីន C ប៉ូតាស្យូម កាល់ស្យូម ជាតិ​សរសៃ វីតាមីន U, K មាន​ប្រសិទ្ធភាព​ការពារ​សរសៃ​ឈាម សម្រួល​សរសៃ​ឈាម​ធ្វើឱ្យ​សរសៃ​ឈាម​កាន់តែ​រឹងមាំ​កាន់តែ​យឺត។
ខ្ទឹមស៖ បើ​ទោះជា​អ្នក​មិន​ចូលចិត្ត​ក្លិន​របស់​វា​ក៏ដោយ តែ​ព្យាយាម​ទទួលទាន​វា ព្រោះ​វា​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន រក្សា​សុខភាព​សរសៃ​ឈាម​បាន​ល្អ។ ត្រីសាឌីន (Sardine)៖ វា​សម្បូរ​អាស៊ីត​ខ្លាញ់​មិនទាន់​ឆ្អែត​ដែល​អាច​ទៅ​សម្អាត​ឈាម​កខ្វក់។ មិន​តែ​ប៉ុណ្ណោះ​វា​សម្បូរ DHA អាច​កាត់បន្ថយ​ខ្លាញ់​កូឡេស្តេរ៉ុល​អាក្រក់​ក្នុង​ខ្លួន ខ្លាញ់​ក្នុង​ឈាម ដុំ​ឈាម ជួយ​ឱ្យ​សរីរាង្គ​ខាងក្នុង​ដំណើរការ​បាន​ល្អ។
ទទួលទាន​ទឹក​ឱ្យ​ត្រូវ​នឹង ៣ពេល​នេះ៖ ទឹក​ជា​ចំណែក​មួយ​ដ៏ចាំបាច់​សម្រាប់​ជីវិត ព្រោះ​ក្នុង​រាងកាយ​មនុស្ស​យើង​មាន​ផ្ទុក​ទឹក​ច្រើនជាង ៧០%។ ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជារៀងរាល់​ថ្ងៃ​ឱ្យ​ត្រូវ​តាម​ពេល​នឹង​ជួយ​សម្អាត​សរសៃ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ពេល​ទី១៖ បន្ទាប់ពី​ភ្ញាក់​ពីគេង​ភ្លាម​ទទួលទាន​ទឹក១កែវ ព្រោះ​រាងកាយ​រំលាយ​អាហារ កម្ចាត់​កាកសំណល់​ពេញ​មួយ​យប់​ដូចនេះ​ត្រូវការ​ទឹក​ជា​ជំនួយ។
ពេល​ទី២៖ ក្រោយ​ពេល​អាហារ​រួច អ្នក​គួរ​សម្រាក​បន្តិច​ដើម្បី​ផឹក​ទឹក កាត់បន្ថយ​បន្ទុក​របស់​រាងកាយ ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម។ ហើយ​បន្ទាប់ពី​ងូតទឹក ឬ​ហាត់ប្រាណ​រួច អ្នក​គួរ​ផឹក​ទឹក​ដើម្បី​រក្សា​តុល្យភាព​ក្នុង​ខ្លួន និង​ផ្តល់​សំណើម​ដល់​ស្បែក។
ពេល​ទី៣៖ ផឹក​ទឹក១កែវ​មុនពេល​ចូល​គេង​យប់។ នៅពេល​រាងកាយ​ដំណើរការ បើ​ខ្សោះ​ជាតិទឹក​វា​នឹង​បង្កើន​ភាពល្អក់​កករ​ដល់​ឈាម៕

ប្រភព៖http://cambpos.blogspot.com/2017/09/blog-post_190.html​

Monday, October 2, 2017

កុំ!!! កុំគេងផ្អៀងទៅខាងស្តាំ!!! វានាំឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព

អ្នក​ដឹង​ទេ​ថាការ​ដែល​អ្នក​បាន​ទទួលដំណេក​គ្រប់គ្រាន់ គឺជារឿងមួយដែលល្អ​ប្រសើរ តែផ្ទុយ​ទៅវិ​ញ ​របៀប​ដែល​អ្នក​គេង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ច្រើន​ជាង​អ្នក​មិន​បាន​គេង​គ្រប់​គ្រាន់​ទៅ​ទៀត​។
១. ផល​អាក្រក់​ដែលបណ្តាលមក​ពីការ​គេង​ផ្អៀង​ទៅខាងស្តាំ៖
បើអ្នកជាមនុស្សដែលចូលចិត្តគេងផ្អៀងចំហៀងនោះ អ្នកគម្បីរើស​ចំហៀង​ដែល​អ្នក​ត្រូវ​គេង​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ថា​វាមាន​ផល​វិជ្ជមាន​ផងនិង​អវិជ្ជមានផង។
 ផល​ប៉ះពាល់​នៃ​ការគេ​ង​បែរ​ទៅខាង​ស្តាំ​គឺ​ថា​វា​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អល់​ចុង​ដង្ហើម
 ប្រសិនបើអ្នក​មាន​ទម្ងន់​ធ្ងន់​ជាង​ធម្មតា ការ​គេង​ផ្អៀងទៅ​ខាង​ស្តាំ​រយៈ​ពេល​យូរ វា​អាច​ដាក់​សម្ពាធ​ទៅ​លើ​ថ្លើម​របស់​អ្នក​បាន
 ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ការគេង​ទៅខាង​ស្តាំ​អាច​ធ្វើឲ្យប្រព័ន្ធ​ឈាម​មិន​អាច​ផ្តល់​ឲ្យ​ទារក​គ្រប់​គ្រាន់ ហើយ​ប្រឈម​នឹង​ហានីភ័យ​ការ​រលូត​កូន​ផង​ដែរ។

២. អត្ថ​ប្រយោជន៍នៃការគេងបែរទៅឆ្វេង៖
អ្នកប្រហែលជាមានការ​ភ្ញាក់​ផ្អើល​នៅពេល​បាន​ដឹង​ថា ឥរិយាបថនៃ​ការ​គេង​របស់​អ្នក​អាច​ជួយ​ពង្រឹង ឬបំផ្លាញ​សុខ​ភាពរបស់​អ្នក។ អ្នក​ប្រហែល​ជា​ប្រើ​ឥរិយាបថ​នៃ​ការ​គេង​ណា​មួយ​ដែល​អ្នក​គិត​ថា​សុខ​ស្រួល​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ការ​គេង​បែរ​ទៅ​ឆ្វេង​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់សុខភាព​របស់​អ្នក?
វា​នឹង​ជួយ​ការ​ពារ​ជម្ងឺ​ជាច្រើន ជួយ​ពង្រឹង​សុខភាពបេះដូង ជួយដល់​ការ​រំលាយអាហារ ការពារភាព​នឿយ​ហត់ ជួយ​សម្រួល​ចលនា​ពោះវៀន​ជាដើម។ ដូច្នេះ​អ្នក​គួរ​តែ​ហ្វឹក​ហាត់​រាង​កាយ​របស់​អ្នក​ឲ្យ​គេង​បែរ​ទៅ​ឆ្វេង។
ខាង​ក្រោម​នេះ​ជា​​អត្ថ​ប្រយោជន៍សុខភាព​សំខាន់ៗ​បាន​មក​ពីការ​គេង​បែរ​ទៅឆ្វេង​៖
ការពារ​អ្នក​ពីជម្ងឺ​ធ្ងន់​ធ្ងរ៖ ការ​គេង​បែរ​ទៅ​ឆ្វេង​អាច​ជួយ​ពង្រឹង​សុខ​ភាព​របស់​អ្នក​ ដោយ​ជួយ​កំចាត់​ជាតិ​ពុល​តាម​រយៈ​ទឹក​រងៃ។ វាអាច​ជួយ​ការពារ​ពី​ជម្ងឺ​ធ្ងន់ធ្ងរ​គ្រប់​យ៉ាង​ ព្រោះ​សារ​ធាតុ​ពុល​ជា​ច្រើន​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​រាង​កាយ​របស់​អ្នក។ ការ​គេ​បែរ​ទៅ​ឆ្វេង​នឹង​ជួយ​ដល់​ប្រព័ន្ធ​ទឹក​រងៃ ដើម្បី​​កំចាត់​កាក​សំណល់​ទាំង​អស់​ចេញ​ដូច​ជា​សារធាតុ​ពុល​ក្នុង​ទឹក​រងៃ។ រាយ​កាយ​ដែល​គេង​បែរ​ទៅ​ឆ្វេង​ពិត​ជា​សំខាន់​ចំពោះ​ក្រពេញ​ទឹក​រងៃ ហើយ​ការ​គេង​បែរ​ទៅ​ស្តាំ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ក្នុង​រាង​កាយ​ស្ពឹក ដើរ​យឺត​យ៉ាវ​ទៀត​ផង។
ធ្វើ​ឲ្យ​មុខ​ងារ​ថ្លើម និង តម្រង​នោម​ដំណើរ​ការ​ប្រសើរ​ឡើង​៖ ដោយ​សារ​តែពួក​វា​ជា​សរីរាង្គ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​និង​បញ្ចេញ​ចោល ដូច្នេះ​ថ្លើម​និង​តម្រង​នោម នឹង​បញ្ចេញ​ចោល​នូវ​សារ​ធាតុ​ពុល​និង​កាក​សំណល់​ជា​ច្រើន។ ហេតុ​នេះហើយ ការ​គេង​បែរ​ទៅ​ឆ្វេង​នឹង​អាច​ច្រោះ​យក​សារ​ធាតុ​ពុល​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ចេញ​ពី​ក្នុង​សរីរាង្គ​ទាំង​នេះ​ផង​ដែរ។
 
ជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ៖ ការ​គេងបែរទៅឆ្វេងធ្វើ​ឲ្យ​ក្រពះនិង​លំពែង​ដំណើរ​ការបាន​តាម​ធម្មតា។ ឥរិយាបថ​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​។ អង់​​ស៊ីម​លំ​ពែង​ដែល​មាន​ក្នុង​លំពែង​នឹង​ត្រូវ​​បាន​​បញ្ចេញនៅពេលចាំបាច់។ អាហារ​ក៏​នឹង​ត្រូវ​បាន​បញ្ចេញ​ចោល​ចេញ​ពីក្រពះ​យ៉ាង​ងាយ​ស្រួល​ដែរ ដោយ​សារ​ទំនាយ​ផែន​ដី​មាន​ការ​កើន​ឡើង​។
ជួយសម្រួល​ដល់​ចលនារបស់ពោះវៀន៖ ទំនាញផែនដីអាចជួយដល់ការបញ្ចេញកាក​សំណល់ចោល​នៅពេល​អ្នក​គេង​បែរ​ទៅ​ឆ្វេង។ វាក៏​អាច​ជួយ​សម្រួល​ដល់ការ​បញ្ចេញកាក​សំណល់​ចោល​នៅ​ពេល​ព្រឹក​ផង​ដែរ។
 
ជួយ​ពង្រឹង​មុខងារ​បេះដូង​៖ ការ​គេង​បែរ​ទៅឆ្វេង​អាច​ជួយកាត់​បន្ថយ​បន្ទុក​ទៅ​លើបេះ​ដូង​របស់​អ្នក ព្រោះទំនាញ​ផែន​ដី​នឹង​ជួយ​សម្រួល​ដល់​បំពង់​សរសៃឈាម។ ចរាចរណ៍​ឈាម​ទៅ​កាន់​បេះ​ដូង​ក៏​ត្រូវ​បាន​កើន​ឡើង​នៅ​ពេល​បន្ទុក​លើ​បំពង់​សរសៃ​ឈាម​បញ្ជូន​ឈាមទៅ​កាន់​បេះ​ដូង​បាន​តិច។
ការពារការឡើងជាតិអាស៊ីត និងក្តៅចុងដង្ហើម៖ ប្រសិន​បើអ្នក​គេង​បែរ​ទៅឆ្វេង វានឹង​អាច​ជួយ​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​អាស៊ីត​ក្នុង​ក្រពះ​ដែល​អាស៊ីត​នេះ​វា​បណ្តាល់​ឲ្យ​ក្តៅ​ចុង​ដង្ហើម​។
ការពារភាពនឿយហត់នៅពេលភ្ញាក់ពីគេង៖ ការ​គេង​បែរ​ទៅ​ឆ្វេង​អាច​ឲ្យ​ថ្លើម និង​ថង់​ទឹក​ប្រម៉ាត់​ធ្វើ​ចលនា​ដោយ​សេរី​និង​បង្កើត​ទឹក​ប្រម៉ាត់​បាន​ច្រើន។ មិន​តែ​ប៉ុណ្ណោះ ឥរិយាបថ​បែប​នេះ ក៏​អាច​ជួយ​ឲ្យ​ការរំលាយ​អាហារ​បាន​ល្អ​ផង​ដែរ។
ការរំលាយជាតិខ្លាញ់ និងការការពារជាតិខ្លាញ់ក្នុងថ្លើម៖ យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ទឹក​ប្រម៉ាត់​កើត​ចេញ​ពី​ថ្លើម ហើយ​ថង់​ប្រម៉ាត់​មាន​សារៈ​សំខាន់​ចំពោះការ​រំលាយ​ជាតិ​ខ្លាញ់​ដោយ​ការ​គាប​យក​ជាតិ​ខ្លាញ់។ ដោយសារ​ការ​គេង​បែរ​ទៅឆ្វេង​អាច​ជួយ​ផលិត​ទឹក​ប្រម៉ាត់​បាន​ច្រើន ទើប​ធ្វើ​ឲ្យ​ការ​រំលាយ​ជាតិ​ខ្លាញ់​បាន​ប្រសើរ​ឡើង​ដែរ។ វាអាច​ជួយ​ការពារ​ការ​កើន​ឡើង​នៃជាតិ​ខ្លាញ់​និង​ជា​ពិសេស​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម៕
ប្រភព៖ https://khempire.com/2017/09/25895.html/